ព័ត៌មានអន្ដរជាតិ
ប៉ូឡូញព្រមានថា ណាតូ សល់ពេល៣ឆ្នាំទៀតប៉ុណ្ណោះ ដើម្បីត្រៀមខ្លួនសម្រាប់ការវាយប្រហាររបស់រុស្ស៊ី
ប្រធានសន្តិសុខជាតិប៉ូឡូញ បានព្រមានថា អង្គការណាតូ សល់ពេលត្រឹម ៣ ឆ្នាំប៉ុណ្ណោះដើម្បីត្រៀមខ្លួនសម្រាប់ការវាយប្រហាររបស់រុស្ស៊ី ចំពេលមានក្តីបារម្ភកាន់តែខ្លាំងឡើងអំពីសង្គ្រាមនៅអ៊ុយក្រែន ។

ការលុកលុយរបស់លោក វ្ល៉ាឌីមៀរ ពូទីន បានអូសបន្លាយចូលដល់ខែទី ២១ ខណៈបរាជ័យជាបន្តបន្ទាប់របស់ទីក្រុងកៀវ ធ្វើឲ្យគេមើលឃើញថា សង្រ្គាមនេះត្រូវជាប់គាំង។
ស្របពេលជាមួយគ្នានោះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កំពុងតស៊ូដើម្បីផ្តល់កញ្ចប់ជំនួយយោធាបន្ថែមទៀតឲ្យអ៊ុយក្រែន ដែលកត្តាគាំទ្រទាំងនេះហើយ បណ្តាលឲ្យមានការផ្តោតអារម្មណ៍ថា វិមានក្រឹមឡាំង ច្បាស់ជាគំរាមដល់អង្គការណាតូ និងប្រទេសអឺរ៉ុបខាងជើង ដែលមានព្រំដែនជាប់រុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួនគឺបេឡារុស ជាក់ជាមិនខាន។

ដើមឡើយនៅក្នុងរបាយការណ៍ដ៏គួរឲ្យព្រួយបារម្ភមួយ ពីសំណាក់ក្រុមអ្នកជំនាញអាល្លឺម៉ង់បានអះអាងថា សម្ព័ន្ធភាពណាតូ ត្រូវតែត្រៀមខ្លួនឲ្យរួចរាល់ ដើម្បីទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ីក្នុងរយៈពេលពី ៦ ទៅ ១០ ឆ្នាំទៀត ។
ប៉ុន្តែបើតាមលោក Jacek Siewiera ប្រធានការិយាល័យសន្តិសុខជាតិរបស់ប៉ូឡូញ បានសង្កត់ធ្ងន់ថា របាយការណ៍នេះ ហាក់ដូចជាមើលស្រាលដល់ពេលវេលាពេកហើយ ។

លោកបានប្រាប់កាសែតប៉ូឡូញ Nasz Dziennik នៅក្នុងបទសម្ភាសមួយដែលចេញផ្សាយលើគេហទំព័រប្រធានាធិបតីប៉ូឡូញថា “តាមគំនិតខ្ញុំ ពេលវេលាដែលបង្ហាញដោយអ្នកវិភាគអាល្លឺម៉ង់ គឺមានសុទិដ្ឋិនិយមខ្លាំងពេក ។ ប្រសិនបើយើងចង់ចៀសវាងសង្គ្រាម, ប្រទេសណាតូនៅប៉ែកខាងកើត គួរតែប្រកាន់យករយៈពេលខ្លីជាង ៣ ឆ្នាំ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រឈមមុខដាក់គ្នា។ នេះគឺជាពេលវេលាសក្តានុពលមួយ ដែលត្រូវតែបង្កើតឡើងនៅចំហៀងខាងកើត ហើយនឹងក្លាយជាសញ្ញាច្បាស់លាស់ក្នុងការទប់ស្កាត់ការលុកលុយណាមួយ”។

ចាប់តាំងពីលោក ពូទីន ផ្តើមការលុកលុយទ្រង់ទ្រាយធំរបស់គាត់លើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២មក មន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំងបានព្រលយពាក្យថា វាគ្រាន់តែជាការចាប់ផ្តើមនៃមហិច្ឆិតាអធិរាជប៉ុណ្ណោះ! លោកពូទីន កំពុងសម្លឹងមើលលើរដ្ឋសមាជិកណាតូ នៅភាគខាងកើតជាច្រើនទៀត។
ហេតុនេះហើយ ទើបធ្វើឲ្យមជ្ឈដ្ឋានមួយចំនួនបង្ហាញក្តីបារម្ភ ហើយប៉ូឡូញផ្ទាល់ក៏បានចេញការព្រមានពីពេលវេលាផងដែរ ដោយប្រាប់ឲ្យសមាជិកណាតូ កុំអូសបន្លាយពេលយូរពេក ត្រូវត្រៀមខ្លួនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អភិបាលក្រុងកៀវ ថា មើលទៅ លោក Zelensky បែបកាន់តំណែងមិនបានយូរទៀតទេ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់