ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី ក្លាយជាប្រទេសអង្ករលំដាប់លេខ ១ របស់ ថៃ
ការនាំចេញអង្កររបស់ថៃទៅកាន់ប្រទេសឥណ្ឌូណេស៊ី បានកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ស្របពេលដែលឥណ្ឌូណេស៊ីកំពុងប្រឈមនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរដែលបង្កឡើងដោយបាតុភូត El Nino និងការចូលមកដល់នៃរដូវវស្សាយឺតជាងរាល់ដងផងដែរ ។

អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក Naphinthorn Srisanpang បាននិយាយថា ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ បរិមាណនាំចេញអង្ករទៅកាន់ឥណ្ឌូណេស៊ីបានកើនឡើងយ៉ាងខ្លាំងដល់ ១.០៥ លានតោន និងមានតម្លៃ ៥២៣.៤៥ លានដុល្លារ ដែលនាំឲ្យឥណ្ឌូណេស៊ី ក្លាយជាអ្នកទិញអង្ករលំដាប់លេខ ១ របស់ថៃ ដែលក្នុងនោះភាគច្រើនជាប្រភេទអង្ករ ស ។
ទិន្នន័យនេះបានកើនឡើងជាង ១០ ដងពីទិន្នន័យកាលពីឆ្នាំមុនដែលមានត្រឹមតែ ៩១,៧១៤ តោន និងមានតម្លៃ ៤២.២៤ លានដុល្លារអាមេរិកប៉ុណ្ណោះ ហើយស្ថិតនៅលំដាប់ថ្នាក់ទី ២០ ឯណោះ ។
ចំពោះកត្តាដែលនាំឲ្យឥណ្ឌូណេស៊ីកើនឡើងការទិញអង្ករពីថៃ គឺដោយសារគ្រោះរាំងស្ងួតបានប៉ះពាល់ដល់តំបន់ដាំដុះស្រូវ ជាពិសេសនៅកោះជ្វា និងផ្នែកខ្លះនៃកោះស៊ូម៉ាត្រាខាងត្បូង ។

បន្ថែមពីនេះ ដើម្បីបង្កើនការនាំចេញ និងផ្សព្វផ្សាយអង្ករថៃក្នុងចំណោមអ្នកទិញថ្មី លោក Naphinthorn Srisanpang លើកឡើងថា ថៃត្រូវពន្លឿនការអភិវឌ្ឍន៍ពូជស្រូវរបស់ខ្លួន ដោយផ្តោតលើការជំរុញការប្រកួតប្រជែង និងបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ ។
គួរបញ្ជាក់ថា ការនាំចេញអង្កររបស់ថៃ ចាប់ពីខែមករាដល់ខែតុលា មានចំនួនសរុប ៦.៩២ លានតោន ដែលមានតម្លៃ ៣.៩៦ ពាន់លានដុល្លារ កើនឡើង ១១.៤ ភាគរយ និង ២៤.៧ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ខណៈឥណ្ឌូណេស៊ី អាមេរិក អាហ្វ្រិកខាងត្បូង អ៊ីរ៉ាក់ និងចិន ជាពិសេសនាំចូលច្រើនបំផុត ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Nation Thailand
ចុចអាន ៖ ផ្សារទំនើបម៉ាក្រូរបស់ ថៃ ចេញបកស្រាយពីការចោទប្រកាន់ថា ទិញសាច់ ជ្រូកបង្កកគេចពន្ធ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់