ព័ត៌មានអន្ដរជាតិ
ប្រទេសចំនួន ៥ ដែលមានតម្លៃធ្វើលិខិតឆ្លងដែនថ្លៃជាងគេបំផុតលើលោក
បើសិនជាចង់ធ្វើដំណើរទៅក្រៅប្រទេសក្នុងលក្ខខណ្ឌណាក៏ដោយ អ្វីដែលសំខាន់បំផុតមិនអាចខ្វះបាននោះ គឺលិខិតឆ្លងដែន ។ បើសិនជាមិនមានលិខិតឆ្លងដែនទេនោះ ទោះបីជាមានលុយប៉ុន្មានក៏មិនអាចហោះទៅក្រៅប្រទេសបានដែរ ។

ខាងក្រោមនេះ ជាប្រទេសទាំង ៥ លើពិភពលោកដែលមានតម្លៃធ្វើលិខិតឆ្លងដែនថ្លៃបំផុត៖
១. ប្រទេសអូស្ត្រាលី ៖ ប្រជាជនត្រូវចំណាយលុយប្រហែល ២៣០ ដុល្លារ និងមានសុពលភាពរហូតដល់ ១០ ឆ្នាំ ។
២. ប្រទេសម៉ិកសិក ៖ ប្រជាជនក្នុងប្រទេសដែលមានដែនដីជាប់សហរដ្ឋអាមេរិកមួយនេះ ត្រូវចំណាយប្រហែល ១៧០ ដុល្លារក្នុងការធ្វើលិខិតឆ្លងដែន ។
៣. ប្រទេសស្វីស ៖ សម្រាប់លិខិតឆ្លងដែនរបស់ប្រទេសនៅក្នុងតំបន់អឺរ៉ុបមួយនេះ ប្រជាពលរដ្ឋត្រូវចំណាយប្រហែល ១៤០ ដុល្លារ ។
៤. ប្រទេសអ៊ីតាលី ៖ ប្រជាជនត្រូវចំណាយប្រហែល ១៣៥ ដុល្លារក្នុងការធ្វើលិខិតឆ្លងដែន ។
៥. សហរដ្ឋអាមេរិក ៖ ទោះបីជាប្រទេសមហាអំណាចសេដ្ឋកិច្ចក៏ដោយ តែប្រជាពលរដ្ឋអាមេរិកត្រូវចំណាយក្នុងការធ្វើលិខិតឆ្លងដែនប្រហែល ១៣០ ដុល្លារ ។
ដោយឡែកចំពោះប្រទេសដែលមានតម្លៃធ្វើលិខិតឆ្លងដែនទាបជាងគេ គឺ សាធារណរដ្ឋឆេក ពោលមានតម្លៃត្រឹមតែ ២៧ ដុល្លារប៉ុណ្ណោះ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Independent

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត