Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល និងក្រុមហាម៉ាស ប្រយុទ្ធគ្នាខ្លាំងក្លា នៅភាគខាងត្បូង តំបន់ហ្គាហ្សា

បានផុស

នៅ

យោធាអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើទីក្រុងសំខាន់នៅភាគខាងត្បូងតំបន់ហ្គាហ្សា ក្នុងអ្វីដែលខ្លួននិយាយថា ជាការប្រយុទ្ធគ្នាខ្លាំងក្លាបំផុត ចាប់តាំងពីខ្លួនផ្តើមការលុកលុយដីគោក ដើម្បីកម្ចាត់ក្រុមហាម៉ាសកាលពីប្រាំសប្តាហ៍មុន។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ីស្រាអែលនិយាយថា កងកម្លាំងរបស់ខ្លួនដែលគាំទ្រដោយយន្តហោះចម្បាំង បានចូលរួមក្នុងការប្រយុទ្ធគ្នាទ្រង់ទ្រាយធំក្នុងតំបន់ហ្គាហ្សានៅថ្ងៃពុធទី៦ខែធ្នូ ពោលគឺមួយថ្ងៃបន្ទាប់ពីយោធាបានទៅដល់កណ្តាលទីក្រុង Khan Younis ហើយក៏បានឡោមព័ទ្ធទីនោះផងដែរ។

ទន្ទឹមនោះ កងពល al Qassam ដែលជាបណ្តាញប្រដាប់អាវុធរបស់ក្រុមហាម៉ាស ក៏និយាយដែរថា អ្នកប្រយុទ្ធរបស់ខ្លួន បានចូលរួមក្នុងការប្រយុទ្ធគ្នានេះ ហើយវាកើតឡើង បន្ទាប់ពីបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ឈានដល់ទីបញ្ចប់កាលពីសប្តាហ៍មុន។

(រូបថត៖ Getty Images)

ចាប់តាំងពីបទឈប់បាញ់ដួលរលំ អ៊ីស្រាអែលបាននិងកំពុងបង្ហោះផែនទីតាមអ៊ីនធឺណិត ប្រាប់ប្រជាជនហ្គាហ្សា អំពីទីតាំងដែលត្រូវជម្លៀសខ្លួន ដើម្បីគេចពីការវាយប្រហារ។ ប៉ុន្តែពលរដ្ឋហ្គាហ្សា និយាយថា គ្មានកន្លែងណាមានសុវត្ថិភាពទេ ព្រោះអ៊ីស្រាអែល នៅតែបន្តទម្លាក់គ្រាប់បែកគ្រប់កន្លែង សូម្បីទីតាំងដែលពួកគេប្រាប់ឲ្យប្រជាជនជម្លៀសទៅក៏ដោយ។

តាមការបញ្ជាក់ពីកងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស, ខ្លួនបានសម្លាប់ ឬបង្ករបួសដល់ទាហានអ៊ីស្រាអែលចំនួន ៨ នាក់ និងបានកម្ទេចរថយន្តយោធាចំនួន ២៤ គ្រឿង កាលពីថ្ងៃពុធ។ រីឯគេហទំព័រយោធាអ៊ីស្រាអែលបានបញ្ជាក់ពីការស្លាប់របស់ ៨៣ នាក់ផងដែរ ចាប់តាំងពីប្រតិបត្តិការជើងគោកចាប់ផ្តើម ។

(រូបថត៖ IDF)

មន្ត្រីសុខាភិបាលហ្គាហ្សានិយាយថា ជនស៊ីវិលជាច្រើននាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើផ្ទះប្រជាជននៅ Deir al-Balah ភាគខាងជើងទីក្រុង Khan Younis ។ យ៉ាងណាក្តី  Reuters ​មិន​អាច​ទៅ​ដល់​តំបន់​នោះ ឬ​បញ្ជាក់​ពី​ចំនួន​អ្នក​ស្លាប់​បាន​ទេ ។

តាមការឲ្យដឹងពីការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាស មនុស្ស ១៦,២៤៨ នាក់ក្នុងនោះមានកុមារ ៧,១១២ នាក់ និងស្ត្រី ៤,៨៨៥ នាក់ ត្រូវបានសម្លាប់ដោយយោធាអ៊ីស្រាអែលនៅហ្គាហ្សា ចាប់តាំងពីជម្លោះផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ខណៈមនុស្សរាប់ពាន់នាក់ទៀតកំពុងបាត់ខ្លួន ឬកប់នៅក្រោមគំនរបាក់បែក ។

អ៊ីស្រាអែល​បានបើកយុទ្ធនាការ​របស់​ខ្លួន​ជា​ការ​ឆ្លើយ​តប​នឹង​ការ​វាយ​ប្រហារ​របស់​ក្រុម​យុទ្ធជន​ហាម៉ាស ​ដែល​វាយ​លុក​តាម​ទីប្រជុំជន​អ៊ីស្រាអែល​ ដោយ​សម្លាប់​មនុស្ស​ ១,២០០ ​នាក់ ​និង​ចាប់​ចំណាប់​ខ្មាំង ​២៤០​ នាក់ ​៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អ៊ីស្រាអែល បញ្ជាឲ្យប្រជាជនប៉ាឡេស្ទីនជម្លៀស ប៉ុន្តែតើពួកគេត្រូវទៅណា បើគ្រាប់បែកនៅតែធ្លាក់គ្រប់កន្លែង អ៊ីចឹង?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

ឧក្រិដ្ឋជន​មួយ​ក្រុម​​ក្លែង​បន្លំ​ជា​សមត្ថកិច្ច ​ស្លៀក​ពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​​នគរបាលជាតិ ​ធ្វើ​សកម្មភាព​ចាប់​ជំរិតទារប្រាក់​​នៅ​​ខេត្ត​ព្រះសីហនុ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ​មានចំណាប់ខ្មាំង​៨រូប​នៅ​ក្នុងដៃហាម៉ាស និង​អំពាវ​នាវឲ្យដោះលែង​ក្រោម​បទឈប់បាញ់នេះ​​

ចរាចរណ៍១៣ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ១១ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ៨ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

ព័ត៌មានជាតិ១២ ម៉ោង មុន

រោង​ម៉ាស៊ីន ឡាយ សែ​ នៅ​ស្រុក​ថ្មគោលប្រមូល​ទិញ​ស្រូវ​ពីកសិករ​មួយ​ថ្ងៃចន្លោះពី ១ ៥០០ តោនទៅ ១ ៨០០ តោន

Sokha Hotels

ព័ត៌មានពេញនិយម