Connect with us

ព័ត៌មានអន្ដរជាតិ

រឿងកម្របំផុត! កងយន្តហោះចម្បាំងរុស្ស៊ី អមដំណើរលោក ពូទីន ទៅតំបន់មជ្ឈិមបូព៌ា

បានផុស

នៅ

ជារឿងកម្របំផុត ដែលយន្តហោះចម្បាំងធុនធ្ងន់ Su-35S ចំនួន៤គ្រឿងបំពាក់ដោយអាវុធ បានធ្វើដំណើរអមយន្តហោះដឹកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ទៅកាន់តំបន់មជ្ឈិមបូព៌ា។

(រូបថត៖ AP)

ក្រសួងការពារជាតិរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៦ខែធ្នូថា “យន្តហោះចម្បាំងពហុតួនាទីធុន Su-35S បំពាក់ដោយអាវុធ បានបំពេញបេសកកម្មគាំទ្រតាមរយៈជើងហោះហើររបស់យន្តហោះពិសេសនៅក្នុងដែនអាកាសអន្តរជាតិ។ ទោះកងយន្តហោះ បានហោះឡើងក្នុងអាកាសធាតុមិនអំណោយផល ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងក៏ដោយ ប៉ុន្តែយន្តហោះទាំងអស់ត្រូវបានគ្រប់គ្រងដោយពីឡុតជាន់ខ្ពស់បំផុត” ។

វីដេអូដែលចេញផ្សាយដោយយោធារុស្ស៊ី បង្ហាញឲ្យឃើញយន្តហោះចម្បាំងធុនធ្ងន់ Su-35S ចំនួន ៥ គ្រឿង ដែលត្រៀមហោះឡើង ដោយយន្តហោះនីមួយៗបំពាក់ជាមួយមីស៊ីលរយៈចម្ងាយមធ្យម R-77-1 ចំនួន ២ គ្រាប់ និងមីស៊ីលរយៈចម្ងាយខ្លី R-7 ចំនួន ២ គ្រាប់។

(រូបថត៖ Vietnam Post)

កងយន្តហោះនេះ បានហោះចេញជាពីរក្រុម ប៉ុន្តែយន្តហោះទី ៥ មិនបានចាកចេញពីមូលដ្ឋានឡើយ ពោលគឺត្រូវដើរតួនាទីជាអ្នកបម្រុង ក្នុងករណីមានឧបទ្ទវហេតុណាមួយកើតឡើង ។ យន្តហោះទាំង ៤ បានអមយន្តហោះ Il-96 ដែលដឹកលោក ពូទីន រហូតដល់ពេលចុះចតនៅអាកាសយានដ្ឋាន អាប៊ូ ដាប៊ី ក្នុងប្រទេសអារ៉ាប់រួម ។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បញ្ជាក់ថា ប្រទេសមួយចំនួនដែលលោកសុំមិនបញ្ចេញឈ្មោះ បានផ្តល់អាជ្ញាប័ណ្ណពិសេសសម្រាប់យន្តហោះចម្បាំងរុស្សីក្នុងការដឹកសព្វាវុធហោះហើរឆ្លងកាត់ដែនអាកាសរបស់ពួកគេ ហើយលោកថែមទាំងបានថ្លែងអំណរគុណដល់ប្រទេសទាំងនោះផងដែរ ។

(រូបថត៖ Sputnik)

សូមបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ីបានអញ្ជើញទៅដល់ទីក្រុង អាប៊ូ ដាប៊ី កាលពីថ្ងៃទី៦ ខែធ្នូ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអារ៉ាប់រួម លោក Al Nahyan ។ បន្ទាប់ពីដំណើរទស្សនកិច្ចទៅអ៊ីរ៉ង់ និងចិន, នេះជាលើកទីបីហើយ ដែលប្រមុខវិមានក្រឹមឡាំង ធ្វើដំណើរទៅប្រទេសដែលមិនមែនជាផ្នែកនៃអតីតសហភាពសូវៀត ចាប់តាំងពីរុស្ស៊ីបើកយុទ្ធនាការនៅអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២។

ទន្ទឹមនោះ លោកប្រធានាធិបតី ពូទីន ក៏បានទៅប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ ដើម្បីជួបជាមួយព្រះអង្គម្ចាស់ Mohammed bin Salman ពោលជាលើកដំបូងចាប់តាំងពីខែតុលា ឆ្នាំ ២០១៩ មក ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការថាមពល៕

សូមទស្សនាវីដេអូ៖ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ លោក ពូទីន នឹងធ្វើដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ប្រទេសផលិតប្រេងនៅ មជ្ឈិមបូព៌ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម