ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល អះអាងសម្លាប់សកម្មប្រយុទ្ធហាម៉ាស ៥ ពាន់នាក់ហើយ ដូច្នេះតើក្រុមនេះនៅសល់កម្លាំងប៉ុន្មានទៀត?
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានអះអាង កម្ចាត់សកម្មប្រយុទ្ធមកពីក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសយ៉ាងហោចណាស់ ៥,០០០ នាក់ ចាប់តាំងពីផ្ទុះប្រតិបត្តិការវាយឆ្មក់ឆ្លងព្រំដែនចូលអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលាមក ។

ទន្ទឹមនោះ កាសែត Washington Post ក៏បានឲ្យដឹងដែរថា ភាគច្រើននៃក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសដែលត្រូវកងកម្លាំងអ៊ីស្រាអែលកម្ចាត់ចោលក្នុងរយៈពេល ២ ខែមកនេះ គឺស្ថិតនៅតំបន់លាក់ខ្លួនផ្សេងៗគ្នា ជាពិសេសក្នុងផ្លូវរូងក្រោមដីនៅតំបន់ហ្គាហ្សាស្ទ្រីប ។
បើទោះបីជាកងកម្លាំងអ៊ីស្រាអែលបានកម្ចាត់ក្រុមហាម៉ាសប្រមាណ ៥,០០០ នាក់ក៏ដោយ ក៏ពួកសកម្មប្រយុទ្ធមួយនេះនៅមានកម្លាំងទប់ទល់ប្រហែល ៣០,០០០ នាក់ទៀតផងដែរ ដោយសារតែពួកគេនៅមានបន្ទាយសំខាន់ៗមួយចំនួនទៀតដែលកងទ័ពជើងគោកអ៊ីស្រាអែលមិនទាន់រុលទៅដល់ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកវរសេនីយ៍ឯក Richard Hecht អ្នកនាំពាក្យរបស់ IDF បានបញ្ជាក់ថា យើងមិនខ្វល់ទេថាតើក្រុមប្រដាប់អាវុធហាម៉ាសនៅសល់គ្នីគ្នាប៉ុន្មាននាក់នោះ ដោយសារតែគោលដៅរបស់យើងគឺកម្ចាត់ក្រុមនេះឲ្យខ្ទេចគ្មានសល់ ស្របពេលប្រតិបត្តិការរបស់កងទ័ពអ៊ីស្រាអែលក៏កំពុងរុកទៅមុខនៅតំបន់ហ្គាហ្សាភាគខាងជើងផងដែរ ។
ភាពតានតឹងនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងសាជាថ្មី បន្ទាប់ពីក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុកកែតយ៉ាងសន្ធាប់ និងគួរឲ្យភ្ញាក់ផ្អើលចេញពីតំបន់ហ្គាហ្សាស្ទ្រីបមកលើទឹកដីនៃប្រទេសអ៊ីស្រាអែលដោយបានសម្លាប់មនុស្សប្រមាណ ១,២០០ នាក់ ។

ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃទៅលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ដោយរហូតមកដល់ពេលនេះបណ្ដាលឲ្យជនស៊ីវិលជាង ១៦,២០០ នាក់ត្រូវបានសម្លាប់ ដោយក្នុងនោះភាគច្រើនជាកុមារ និងស្ត្រី ។
ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៤៣,៦០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ ត្រឹមមួយយប់ប៉ុណ្ណោះ កងកម្លាំង អ៊ីស្រាអែល កម្ទេចគោលដៅរបស់ក្រុម ហាម៉ាស ២០០ កន្លែង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី