Connect with us

ព័ត៌មានអន្ដរជាតិ

គូស្នេហ៍អាមេរិកវ័យ៩៦ឆ្នាំ រកឃើញក្ដីស្រលាញ់ពិតនៅមណ្ឌលចាស់ជរា

បានផុស

នៅ

លោកយាយ Doris Kriks និងលោកតា Carl W. Kruse បានជួបគ្នាកាលពី២ឆ្នាំមុននៅមជ្ឈមណ្ឌលជាន់ខ្ពស់មួយនៅក្នុងភូមិ Cedar Lakes សហរដ្ឋអាមេរិក។ ពួកគេបានរៀបការនៅពេលពួកគេមានអាយុ ៩៦ឆ្នាំ ក្រោមការសាទរពីសំណាក់មនុស្សមានវ័យចាស់ជរាដូចគ្នា។

កាល​ពី២​ឆ្នាំ​មុន នៅ​ពេល​ដែល​លោកយាយ Dorris បាន​ផ្លាស់​ប្តូរ​ចូល​ទៅ​ក្នុង​មជ្ឈមណ្ឌល​នេះ។ លោក Carl​បានកត់សម្គាល់ដោយសារតែជំនាញប៊ីយ៉ាដ៏ល្អឥតខ្ចោះរបស់លោកយាយ។ ទន្ទឹមនឹងនោះ លោកយាយ Dorris មានការចាប់អារម្មណ៍ចំពោះទេពកោសល្យរបស់លោកតាក្នុងការលេងវីយូឡុង និងភាពគួរសមរបស់បុរសដែលមានអាយុដូចគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកយាយ​ Dorris Kirkks បាននិយាយយ់ាងដូច្នោះថា “គាត់អត់ធ្មត់ណាស់! ហើយមិនដែលបដិសេធមិនជួយនរណាម្នាក់ឡើយ។ ខ្ញុំ​គិត​ថា​មនុស្ស​ម្នាក់​នេះ​ជា​មនុស្ស​ល្អ”។

ពីមួយថ្ងៃទៅមួយថ្ងៃ ពួកគេកាន់តែស្និទ្ធស្នាលជាងចំណង់ចំណូលចិត្តទូទៅនៃការលេងប៊ីយ៉ា។ នៅទីបំផុតអ្នកទាំងពីរបានដឹងថាពួកគេចង់នៅជាមួយគ្នាអស់មួយជីវិត។ ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​បាន​រៀប​ការ​នៅ​ចំពោះ​មុខ​សាច់​ញាតិ​ចាស់​ជរា និង​មិត្ត​ភក្តិ​នៅ​មណ្ឌល​ថែទាំ។ លោកតា​ Carl មិនស្ទាក់ស្ទើរក្នុងការកាន់ដៃកូនក្រមុំ ហើយថើបលោកយាយយ៉ាងផ្អែមល្ហែម។ បន្ទាប់​ពី​ពិធី​នោះ ពួកគាត់បាន​ចែក​អាហារ​ពេល​ល្ងាច​ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភ័ក្តិយ៉ាងសប្បាយរីករាយ។

“វាមិនសំខាន់ទេថាយើងរៀបការនៅអាយុប៉ុន្មាន! ដោយ​សារ​តែ​យើង​តែង​តែ​ដឹង​ពី​វិធី​រក្សា​រាល់​ពេល​ដែល​យើង​មាន​ជាមួយ​គ្នា”។

អាពាហ៍ពិពាហ៍​របស់​គូស្នេហ៍​វ័យ​ចំណាស់​តែង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង។ ស្ថានសួគ៌បាននាំពួកគេមកជាមួយគ្នាក្នុងសម័យមួយដែលវាពិបាកក្នុងការចាប់ផ្តើមទំនាក់ទំនង។ ប៉ុន្តែ​គូស្នេហ៍​មួយ​គូ​នេះ​បាន​បង្ហាញ​ថា​សេចក្តី​ស្រឡាញ់​និង​ការ​រួបរួម​នៃ​វិញ្ញាណ​អាច​យក​ឈ្នះ​អ្វី​ៗ​បាន​។

ទោះយ៉ាងណាក៏ដោយ តាមពិតគូស្នេហ៍ដែលរកឃើញក្ដីស្រលាញ់ពិតនេះសុទ្ធតែមានប្តីប្រពន្ធរៀងៗខ្លួនអស់ទៅហើយ។លោកតា Kruse ដែលជាសាស្ត្រាចារ្យគីមីវិទ្យាចូលនិវត្តន៍ ធ្លាប់រៀបការម្តងរួច ហើយបានបាត់បង់ប្រពន្ធរបស់គាត់ដោយសារជំងឺមហារីកលំពែងក្នុងឆ្នាំ ២០១០។ ចំណែកលោកយាយ Kruse ជាអតីតអ្នកធ្វើសៀវភៅក៏បានបាត់បង់ប្តីដោយជំងឺមហារីក ហើយបានរៀបការពីរដងមុនពេលគាត់ផ្លាស់ទៅភូមិ Cedar Lake ។

យ៉ាងណាមិញ មនុស្សជាច្រើនគិតថាមនុស្សចាស់លែងត្រូវការស្នេហាទៀតហើយ! វាគ្រប់គ្រាន់ហើយក្នុងការរស់នៅក្នុងជីវិតដែលមានសុខភាពល្អ និងសប្បាយរីករាយជាមួយកូនចៅ។ ប៉ុន្តែតាមពិត ស្នេហានៅគ្រប់វ័យគឺសមនឹងការគោរពហើយត្រូវបានចាត់ទុកថាជាតម្រូវការចាំបាច់ ដូចគ្នានឹងការត្រូវការអាហារ និងទឹកផងដែរ។ ព្រោះដរាបណាមនុស្សនៅរស់ មនុស្សនឹងនៅតែយំ សើចព្រោះតែសេចក្ដីស្រលាញ់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖.postguam

ចុចអាន៖​គ្រូ​បង្រៀនប្រុសម្នាក់នៅឥណ្ឌា ត្រូវចោរ​​ចាប់​យកទៅរៀបការ​ជាមួយ​កូនស្រី​ ក្នុងពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៥ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម