Connect with us

ព័ត៌មានអន្ដរជាតិ

លោក ថាក់ស៊ីន មិនស្នើសុំការលើកលែងទោសបន្ថែមពីព្រះមហាក្សត្រឡើយ

បានផុស

នៅ

យោងតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃលោក Thawee Sodsong បានឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ដែលនៅសល់ទោសទាន់ ១ ឆ្នាំទៀតនោះ មិនបានស្នើសុំការលើកលែងទោសលើកទី ២ ពីព្រះមហាក្សត្រឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ Thawee បាននិយាយកាលពីថ្ងៃពុធថា ទាំងលោក ថាក់ស៊ីន និងក្រុមគ្រួសាររបស់គាត់មិនបានស្វែងរកសុំការលើកលែងទោសលើកទី ២ ពីព្រះមហាក្សត្រនោះទេ ចាប់តាំងពីព្រះអង្គម្ចាស់ មហាវ៉ាជីរ៉ា ឡុងកន ប្រោសព្រះរាជទានកាត់បន្ថយទោសដាក់ពន្ធនាគារលើលោក ថាក់ស៊ីន ពីរយៈពេល ៨ ឆ្នាំមកត្រឹម ១ ឆ្នាំ ។

លោក ថាក់ស៊ីន ដែលបច្ចុប្បន្នមានវ័យ ៧៤ ឆ្នាំ បាន​វិល​ត្រឡប់​ចូលមក​ប្រទេស​ថៃ​វិញ​កាលពី​ថ្ងៃ​ទី២២ ខែ​សីហា បន្ទាប់​ពីរស់នៅ​និរទេសអស់រយៈពេល ១៥ ឆ្នាំ​ ហើយនៅ​ថ្ងៃ​ដដែល​នោះ តុលាការ​កំពូល​ក៏បាន​កាត់ទោសអតីតនាយករដ្ឋមន្ត្រីរូបនេះឲ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំក្នុងសំណុំរឿងក្ដីក្ដាំចំនួន ៣ ករណី ។

ប៉ុន្តែភ្លាមៗនោះលោក ថាក់ស៊ីន ត្រូវបានគេបញ្ជូនចេញពីពន្ធនាគារក្រុងបាងកកទៅកាន់មន្ទីរពេទ្យប៉ូលិសទាំងកណ្ដាលយប់ ដោយសារតែលោកមានអាការតឹងទ្រូង និងគេងមិនលក់ ខណៈក្រោយការពិនិត្យរូចហើយ មន្ត្រីពេទ្យបានរកឃើញថា លោក ថាក់ស៊ីន មានជំងឺលើសឈាម ដោយតម្រូវឲ្យមន្ត្រីពន្ធនាគារធ្វើការតាមដានសុខភាពរបស់លោកយ៉ាងដិតដល់ ក្នុងអំឡុងពេលសម្រាកព្យាបាល ។

គួរបញ្ជាក់ថា ក្រៅពីជំងឺលើសឈាម អតីតនាយករដ្ឋមន្ត្រីថៃរូបនេះនៅមានជំងឺចំនួន ៣ មុខផ្សេងទៀតដូចជា ជំងឺសរសៃឈាមបេះដូង, ជំងឺសួតធ្ងន់ធ្ងរ ដោយសារតែឆ្លងកូវីដ ១៩ និងជំងឺឆ្អឹងខ្នង ខណៈរហូតមកដល់ពេលនេះនាយកដ្ឋានអប់រំកែប្រែកំពុងសួរនាំក្រុមគ្រូពេទ្យថាតើនឹងបន្តអនុញ្ញាឲ្យលោក ថាក់ស៊ីន សម្រាកនៅខាងក្រៅពន្ធនាគាររយៈពេល ១២០ ថ្ងៃទៀតឬក៏យ៉ាង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ ផ្សារទំនើបម៉ាក្រូរបស់ ថៃ ចេញបកស្រាយពីការចោទប្រកាន់ថា ទិញសាច់ ជ្រូកបង្កកគេចពន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម