ព័ត៌មានអន្ដរជាតិ
ថៃ រំពឹងទទួលបានទេសចរបរទេស ២ លាននាក់ទៀតនៅខែធ្នូនេះ
អាជ្ញាធរទេសចរណ៍ថៃ (TAT) បានធ្វើបច្ចុប្បន្នភាពស្ថានភាពទេសចរណ៍ចុងក្រោយរបស់ខ្លួន ដោយបញ្ជាក់ថា ភ្ញៀវទេសចរបរទេសសម្រាប់ឆ្នាំ ២០២៣ នេះ គួរតែលើសពីគោលដៅ ២៧ លាននាក់ ហើយរំពឹងទទួលបាន ២ លាននាក់ទៀតនៅបំណាច់ខែធ្នូ ។

យោងតាមអភិបាល TAT លោកស្រី Thapanee Kiatphaibool បានឲ្យដឹងថា ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ២៥.៨ លាននាក់ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១១ ខែវិច្ឆិកា ដោយបង្កើតប្រាក់ចំណូលជាង ៣០ ពាន់លានដុល្លារ ។
ទន្ទឹមនោះ លោកស្រីរំពឹងថា ភ្ញៀវបរទេសប្រហែល ២ លាននាក់បន្ថែមទៀត នឹងមកលេងថៃក្នុងខែធ្នូនេះ ហើយនឹងនាំឲ្យចំនួនភ្ញៀវបរទេស កើនលើសកម្រិត ២៧ លាននាក់ និងបង្កើតប្រាក់ចំណូលដល់ ៣៤ ពាន់លានដុល្លារ ខណៈគោលដៅរបស់ TAT កំណត់ជិត ២៨ លាននាក់ និងចំណូលជាង ៤៥ ពាន់លានដុល្លារ ។

(លោកស្រី Thapanee Kiatphaibool)
សម្រាប់ភ្ញៀវបរទេស មានតែទេសចរម៉ាឡេស៊ីប៉ុណ្ណោះ ចូលទៅលេងថៃច្រើនជាងគេ ដោយមានចំនួន ៤.៥៩ លាននាក់ ហើយចំណាយជាមធ្យម ៧៣៧.៣៧ ដុល្លារក្នុងមនុស្សម្នាក់ ។ ចំណែកទេសចរចិន ដែលរំពឹងទទួលបានជាង ៤ លាននាក់ ត្រូវធ្លាក់ចុះមកនៅត្រឹមចន្លោះ ៣.៤ ទៅ ៣.៥ លាននាក់វិញ ។
ចំពោះមូលហេតុ ដែលទេសចរចិនមានការធ្លាក់ចុះបែបនេះ គឺដោយសារតែសេដ្ឋកិច្ចចិនកំពុងមានបញ្ហា ទន្ទឹមនឹងរដ្ឋាភិបាលចិន មានយុទ្ធការលើកស្ទួយវិស័យទេសចរក្នុងស្រុករបស់ខ្លួនផង។

ដោយឡែក សម្រាប់ទេសចរក្នុងស្រុកវិញ បានកើនឡើងលើសពីគោលដៅបានកំណត់ ដោយមានចំនួនដល់ ២២៨ លាននាក់ ត្រឹមពេល ១១ខែ ខណៈពេញមួយឆ្នាំ រំពឹងកើនដល់ចំនួន ២៤០ លាននាក់ និងទទួលចំណូលបាន ២២.៧ ពាន់លានដុល្លារ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ The Nation

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ