Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ប្រកាសថ្ងៃ រៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី

បានផុស

នៅ

សភាតំណាងរាស្រ្តរុស្ស៊ី បានកំណត់យកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុននេះ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបដិសេធធ្វើអត្ថាធិប្បាយអ្វីទាំងអស់ អំពីលទ្ធភាពនៃការឈរឈ្មោះសម្រាប់អាណត្តិថ្មី ដោយគ្រាន់តែនិយាយថា លោកនឹងជូនដំណឹង ពេលណាសភាសម្រេចចិត្តអំពីកាលបរិច្ឆេទ រៀបចំការបោះឆ្នោត។

លោក ពូទីន បាននិយាយក្នុងសម័យប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចបូព៌ាកាលពីខែកញ្ញាថា “ពេលណាការសម្រេចចិត្តធ្វើឡើង ការបោះឆ្នោតនឹងត្រូវបានប្រកាស កាលបរិច្ឆេទនឹងត្រូវកំណត់ បន្ទាប់មកយើងនឹងពិភាក្សាគ្នា”។

ប្រសិនបើគ្មានបេក្ខជនណាម្នាក់ ទទួលបានសំឡេងលើសពាក់កណ្តាលក្នុងការបោះឆ្នោតជុំទីមួយទេ ការបោះឆ្នោតជុំទីពីរ នឹងធ្វើឡើងនៅ ៣ សប្តាហ៍បន្ទាប់ ពោលគឺនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ហើយបេក្ខជនឈ្នះឆ្នោត នឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី៧ ខែឧសភា ។

(រូបថត៖ AFP)

ក្រៅពីលោក ពូទីន, នៅខែវិច្ឆិកា ឆ្នាំ២០២៣ អតីតសមាជិករដ្ឋសភារុស្ស៊ី លោក Boris Nadezhdin ក៏បានចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត ដោយដាក់ចេញគោលការណ៍ប្រឆាំងសង្រ្គាម ។

ថ្វីបើអ្នកផ្សេងទៀត បានប្រកាសបេក្ខភាពរបស់ពួកគេរួចហើយក៏ដោយ ប៉ុន្តែលោក Nadezhdin ក៏ត្រូវបានគេមើលឃើញថា ជាបេក្ខជនលេចធ្លោមួយរូបផងដែរ។

យោងតាមកំណែថ្មីនៃរដ្ឋធម្មនុញ្ញរុស្ស៊ី បេក្ខជនប្រធានាធិបតីត្រូវតែមានចំណុច៣យ៉ាងនេះ៖ 

១. ត្រូវមានអាយុយ៉ាងតិច ៣៥ ឆ្នាំ

២. រស់នៅក្នុងប្រទេសរុស្ស៊ីបានយ៉ាងហោចណាស់២៥ឆ្នាំ

៣. មិន​មាន​សញ្ជាតិ​បរទេស ឬ​លិខិត​អនុញ្ញាត​ស្នាក់នៅ​​ប្រទេស​ក្រៅ មិន​ថា​ពេល​បោះឆ្នោត ឬ​នៅ​ពេល​ណា​មួយ​ពីមុនមក​ឡើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រឿងកម្របំផុត! កងយន្តហោះចម្បាំងរុស្ស៊ី អមដំណើរលោក ពូទីន ទៅតំបន់មជ្ឈិមបូព៌ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម២ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ២ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម