ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីចិន លោក Xi Jinping នឹងបំពេញទស្សនកិច្ចនៅវៀតណាម ២ថ្ងៃ
អគ្គលេខាបក្ស និងជាប្រធានាធិបតីចិនលោក Xi Jinping ព្រមទាំងភរិយា Peng Liyuan នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៣ខែធ្នូ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃព្រហស្បតិ៍ទី៧ខែធ្នូ។

តាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ផ្នែកទំនាក់ទំនងខាងក្រៅបានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតាមការអញ្ជើញរបស់អគ្គលេខាបក្សវៀតណាម Nguyen Phu Trong និងភរិយា ក៏ដូចជាប្រធានរដ្ឋ លោក Vo Van Thuong និងភរិយាផងដែរ។
រឿងនេះកើតឡើងចំពេលវៀតណាមនិងចិន ប្រារព្ធខួបលើកទី១៥ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយនេះ នឹងក្លាយជាដំណើរទស្សនកិច្ចលើកទី៣របស់លោក Xi ទៅកាន់ប្រទេសវៀតណាម ក្នុងនាមជាអគ្គលេខាធិកាបក្ស និងជាប្រធានាធិបតីចិន។
ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម អស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ខណៈវៀតណាមគឺជាដៃគូធំបំផុតរបស់ចិននៅក្នុងតំបន់អាស៊ាន។

ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានឈានដល់ ១៧៥.៦ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដែលក្នុងនោះការនាំចេញរបស់វៀតណាមមានចំនួន៥៧.៧ពាន់លានដុល្លារ និងការនាំចូលចំនួន១១៧.៨៧ពាន់លានដុល្លារ។
សរុបមក គិតត្រឹមថ្ងៃទី២០ខែកញ្ញា ប្រទេសចិនបានជាប់ចំណាត់ថ្នាក់ទី៦ក្នុងចំណោមប្រទេស និងដែនដីចំនួន១៤៤ដែលមានការវិនិយោគផ្ទាល់នៅវៀតណាម ដោយមានគម្រោងសកម្មចំនួន៤០២៣ ជាមួយទុនសរុបជាង ២៦ពាន់លានដុល្លារ។
នៅខែតុលាឆ្នាំ២០២២ លោក Trong ក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនដែរ ដោយកាលនោះ លោកបានក្លាយជាមេដឹកនាំបរទេសជាន់ខ្ពស់ដំបូងគេ ដែលបំពេញទស្សនកិច្ចបន្ទាប់ពីសមាជជាតិលើកទី២០នៃបក្សកុម្មុយនិស្តចិន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ច្បាស់ការណ៍ពីថ្ងៃដែលលោក ស៊ី ជីនពីង ជួបពិភាក្សាជាមួយលោក បៃដិន នៅទឹកដី អាមេរិក

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា