ព័ត៌មានអន្ដរជាតិ
លេចវត្តមានលោក Pita នៅផលិតកម្ម YG Entertainment
លោក Pita Limjaroenrat និងជាមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ បានទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៤-៧ ខែធ្នូ ខណៈដែលលោកបង្ហាញវត្តមាននៅផលិតកម្ម YG Entertainment យ៉ាងភ្ញាក់ផ្អើល។

អ្នកនយោបាយថៃរូបនេះបានទៅទស្សនាកន្លែងផ្សេងៗ រួមទាំងសាជីវកម្ម និងសាកលវិទ្យាល័យ រួមទាំងក្រុមហ៊ុនកម្សាន្តយក្សមួយគឺ YG Entertainment ។ ក្នុងពេលជាមួយគ្នានោះដែរ លោកបានឈាងទភៅទស្សនកិច្ចអគារ YG ព្រមទាំងថតរូបនៅពីមុខអេក្រង់ LED ដ៏ធំដែលបង្ហាញពី BLACKPINK និង BABYMONSTER ក៏ដូចជាព្រឹត្តិបត្រឆ្នុកផ្សេងៗ។
នៅពីក្រោយខ្នងរបស់លោកបានបង្ហាញឲ្យឃើញអេក្រង់ធំៗដាក់ថា “BABYMONSTER” នៅផ្នែកខាងលើ មុននឹងរាយបញ្ជីឈ្មោះបទចម្រៀងរបស់ក្រុមនេះអាចនឹងចេញនៅឆ្នាំ២០២៤ខាងមុខ។
១ SHUT UP
២ STUCK IN THE MESS
៣ LOVE ON MY HEART
៤ REALLY LIKE YOU
៥ FALLING IN LOVE
៦ LIKE THAT
៧ WE ARE BABYMONSTER

យ៉ាងណាមិញ អ្នកគាំទ្រ K-Pop គិតថា ធាតុលេខដែលបានរាយបញ្ជីក្រោមចំណងជើង “BABYMONSTER” ទំនងជាបញ្ជីបទសម្រាប់អាល់ប៊ុមពេញទី១ របស់ក្រុមដែលរំពឹងថានឹងចេញក្នុងពេលណាមួយនៅឆ្នាំ ២០២៤។
ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីលោក Pita ចែករំលែករូបថតរបស់លោកនៅ YG លើ Instagram ផ្ទាល់ខ្លួន លោកបានបានទទួលការចាប់អារម្មណ៍ពីអ្នកគាំទ្រ K-Pop ។ អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនបានបញ្ចេញមតិឆ្លើយតបថា “តើអ្នកណាដែលថតរូបនោះប្រហែលជាបុគ្គលិក YG មែនទេ?”, តាមពិតជាមេដឹកនាំរបស់គណបក្សចលនាឆ្ពោះទៅមុខរបស់ប្រទេសថៃសោះ”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Jisoo បង្ហោះអបអរ ក្រោយ YG ប្រកាសបន្តកុងត្រាថ្មីរបស់ BLACKPINK

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ