ព័ត៌មានអន្ដរជាតិ
ឥណ្ឌាប្រើសុនខ ហិតក្លិនរកជំងឺកូវីដ ១៩ លើកងទ័ព (មានវីដេអូ)
យោធាឥណ្ឌាបានជ្រើសរើសឆ្កែដែលមានច្រមុះពូកែហិតក្លិនដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតតាមរយៈការបណ្តុះបណ្តាលសត្វជាច្រើនដើម្បីស្រង់ក្លិនជំងឺកូវីដ ១៩ នៅក្នុងជួរកងទ័ព ។ ការស្រាវជ្រាវបាននិយាយថា ការធ្វើតេស្តសត្វឆ្កែនៅនឹងកន្លែងគឺមានប្រសិទ្ធភាព ៩៥ ភាគរយ ។

ពូជឆ្កែជនជាតិដើមភាគតិច Chippiparai ត្រូវបានបណ្តុះបណ្តាលដើម្បីកំណត់វីរុសនេះដែលបានឆ្លងដល់មនុស្សជាង ១០ លាននាក់ និងបានសម្លាប់មនុស្សជាង ១៥៥,០០០ នាក់នៅទូទាំងប្រទេសឥណ្ឌាដោយផ្អែកលើគំរូទឹកនោម និងញើសដែលយកពីមនុស្សឈឺ ។
យោធាបានពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាលិកានៃរាងកាយរបស់អ្នកកើតជំងឹកូវីដ ១៩ បានបញ្ចេញជីវគីមីរំលាយអាហារងាយនឹងបង្កជាហេតុ ហើយឆ្កែត្រូវបានប្រើដើម្បីសម្គាល់ជំងឺនេះ” ។

លោកវរសេនីយ៍ឯក Surender Saini អ្នកបង្ហាត់សត្វឆ្កែកងទ័ពបាននិយាយថា យោងតាមទិន្នន័យដែលបានប្រមូលមកទល់ពេលនេះសមត្ថភាពក្នុងការរកឃើញជំងឺកូវីដ ១៩ គឺមានច្រើនជាង ៩៥ ភាគរយក្នុងចំណោមសត្វឆ្កែហិតក្លិនទាំងនេះ” ។
រហូតមកដល់ពេលនេះសត្វឆ្កែនោះបានពិនិត្យសំណាកចំនួន ៣,០០០ ហើយបានរកឃើញករណីវិជ្ជមាននៃជំងឺកូវីដ ១៩ ចំនួន ១៨ ករណី ។

យោធាឥណ្ឌាជឿជាក់ថា ទេពកោសល្យរបស់សត្វឆ្កែដើម្បីកំណត់អត្តសញ្ញាណវីរុសនេះនឹងជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងចំណោមកងទ័ព និងកាត់បន្ថយតម្រូវការសម្រាប់ការធ្វើតេស្តនៅទីតាំងដែលពិបាកទៅដល់កន្លែងដែលទាហានត្រូវបានដាក់ពង្រាយ ។
ទន្ទឹមនោះក៏មានឆ្កែចំនួន ៨ ក្បាលទៀតផងដែរក្នុងនោះពូជ Labradors ចំនួន ៤ ក្បាលក៏បានចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលហិតក្លិនរកជំងឺកូវីដ ២៩ ផងដែរ ។ កងទ័ពបាននិយាយថា ប្រទេសឥណ្ឌាបានបង្កើតកម្មវិធីនេះដោយទាញយកបទពិសោធន៍ពីប្រទេសដទៃទៀតដូចជា ចក្រភពអង់គ្លេស រុស្ស៊ីបា រាំង អាល្លឺម៉ង់ និងអារ៉ាប់រួម ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី