Connect with us

ព័ត៌មានអន្ដរជាតិ

ប្រហោងយក្សធំជាងផែនដី៦០ដង លើផ្ទៃព្រះអាទិត្យ កំពុងបញ្ចេញរលកកម្តៅ បោះពួយមកពិភពលោក

បានផុស

នៅ

គេហទំព័រ Spaceweather.com បានបង្ហាញព័ត៌មានអំពីប្រហោង Coronal ដែលជាចំណុចងងឹតដ៏ធំនៅលើផ្ទៃព្រះអាទិត្យ ហើយប្រហោងនេះ កំពុងបញ្ចេញរលកកម្តៅមានសារធាតុវិទ្យុសកម្មដ៏ខ្លាំង បោះពួយមកផែនដីក្នុងល្បឿងលឿនមិនធម្មតា។

(រូបថត៖ Insider)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រហោង Coronal បានបង្កើតឡើងកាលពីថ្ងៃទី២ខែធ្នូ ហើយរីកទទឹងអតិបរមា ៨០ ម៉ឺនគីឡូម៉ែត្រ។ ការ​ពង្រីក​ដ៏​ធំ​នេះ ធ្វើឲ្យ​ទំហំរបស់​វាធំ​ជាង​ភព​ព្រហស្បតិ៍៥ដង និង​ធំ​ជាង​ផែនដី៦០ដង។ អ្នកវិទ្យាសាស្ត្រជឿថា សម្រាប់វដ្តព្រះអាទិត្យ ទំហំបែបនេះគឺមិនធ្លាប់មានពីមុនមកឡើយ។

ដំបូងឡើយ អ្នកស្រាវជ្រាវទស្សន៍ទាយថា ចំណុចងងឹតបែបនេះ នឹងបង្កជាព្យុះកម្តៅជះឥទ្ធិពលមកលើផែនដី ដែលអាចរំខានដល់ការទំនាក់ទំនងតាមវិទ្យុ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្យល់នៃលោហធាតុ បែរជាមានកម្លាំងតិចជាងការរំពឹងទុកទៅវិញ ប៉ុន្តែវាអាចប្រែប្រួលគ្រប់ពេលវេលា។

សូមបញ្ជាក់ថា ប្រហោង Coronal បានបង្កើតជារូបរាងនៅពេលវាលម៉ាញេទិករបស់ព្រះអាទិត្យបើកចំហ ដែលបណ្តាលឲ្យវត្ថុធាតុចេញពីផ្កាយ ត្រូវបានបញ្ជូនទៅកាន់លំហ។ អាស្រ័យហេតុនេះ តំបន់ទាំងនេះលេចឡើងជាចំណុចងងឹត ដោយសារពួកវាត្រជាក់ជាង និងមានដង់ស៊ីតេទាបជាងប្លាស្មានៃលំហជុំវិញ។

(រូបថត៖ Giant Freakin Robot)

រៀងរាល់១១ឆ្នាំម្តង ព្រះអាទិត្យ ត្រូវឆ្លងកាត់នូវអ្វីដែលគេហៅថា “អតិបរមានៃព្រះអាទិត្យ” ពេលចំណុចងងឹតដ៏ចម្លែកជាច្រើន បានលេចឡើងនៅលើផ្ទៃរបស់ខ្លួន។

មុននេះ ការសិក្សាថ្មីមួយរបស់ក្រុមអ្នកវិទ្យាសាស្រ្តឥណ្ឌាបានបង្ហាញថា ព្យុះព្រះអាទិត្យដ៏ធំ ទំនងកើតឡើងលឿនជាងការរំពឹងទុក ពោលគឺប្រហែលនៅដើមឆ្នាំ២០២៤។

យ៉ាងណា ការព្យាករនេះគឺផ្ទុយទៅនឹងការព្យាករចុងក្រោយបង្អស់របស់អង្គការណាសា ដែលថា ព្យុះព្រះអាទិត្យនឹងវាយប្រហារនៅចុងឆ្នាំ២០២៥៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ អ្នកវិទ្យាសាស្រ្ត៖ ឆ្នាំក្រោយព្យុះព្រះអាទិត្យដ៏ខ្លាំងមួយទៀត អាចជះឥទ្ធិពលដល់ផែនដី 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ៣ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ភាព​តាន​តឹង​លើ​បញ្ហា​ដំឡើង​ពន្ធ​របស់​អឺរ៉ុប​ បង្ក​កង្វល់​​​នៃ​ «សង្រ្គាម​ពាណិជ្ជកម្ម​អឺរ៉ុប​-ចិន​»

ព័ត៌មានជាតិ៣ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ៨ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៩ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៧ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម