Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ព្រមានថា បណ្តាញក្រុមហាម៉ាស នឹងវាយប្រហារទូទាំងអឺរ៉ុប នៅថ្ងៃបុណ្យណូអែល

បានផុស

នៅ

ខណៈមានភាពភ័យខ្លាចកាន់តែខ្លាំងចំពោះការវាយប្រហារភេរវកម្ម អំឡុងពិធីបុណ្យណូអែល ប្រទេសអ៊ីស្រាអែល បានព្រមាននៅក្នុងលិខិតមួយទៅកាន់មេដឹកនាំអឺរ៉ុបប្រហែល២០រូបថា បណ្តាញសម្ងាត់របស់ក្រុមហាម៉ាស កំពុងប្រតិបត្តិការនៅទូទាំងទ្វីបអឺរ៉ុប។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសប្តាហ៍នេះ សហភាពអឺរ៉ុប ក៏បានព្រមានដែរថា មានហានិភ័យដ៏ធំ នៃការវាយប្រហារភេរវកម្មសម្រាប់រយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ខណៈភាពតានតឹងតាមសហគមន៍នៅក្នុងទីក្រុងនានាទូទាំងទ្វីបនេះ កាន់តែពុះកញ្ជ្រោលពាក់ព័ន្ធសង្រ្គាមអ៊ីស្រាអែលនិងក្រុមហាម៉ាស។

នៅក្នុងលិខិតមួយផ្ញើទៅកាន់មេដឹកនាំអឺរ៉ុប, ប្រធានផ្នែកស្រាវជ្រាវនៅក្រសួងកិច្ចការជនភៀសខ្លួនអ៊ីស្រាអែលលោក Amichai Chikli បានព្រមានថា ក្រុមហាម៉ាស មានបណ្តាញដ៏ស្មុគស្មាញ កំពុងប្រតិបត្តិការនៅតាមប្រទេសជាច្រើន រួមទាំងនៅប្រទេសលោកខាងលិច និងប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យខ្ពស់ផងដែរ។

លោក Amichai Chikli (រូបថត៖ Flash90)

ក្នុងលិខិតដែលត្រូវបានផ្ញើទៅកាន់មេដឹកនាំនៅចក្រភពអង់គ្លេស អ៊ីតាលី បែលហ្ស៊ិក ហូឡង់ ស៊ុយអែត ដាណឺម៉ាក សាធារណរដ្ឋឆេក ហុងគ្រី ក្រិក អាល្លឺម៉ង់ និងតំណាងសហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ទី៧ខែធ្នូ, លោក Chikli បាននិយាយទៀតថា “ច្រើនសប្តាហ៍កន្លងផុតទៅ ចាប់តាំងពីភាពព្រៃផ្សៃដែលក្រុមហាម៉ាសបានប្រព្រឹត្តប្រឆាំងនឹងទារក កុមារ មនុស្សចាស់ និងពលរដ្ឋអ៊ីស្រាអែលរាប់ពាន់នាក់។ ខ្ញុំចង់បញ្ជាក់រឿងនេះឲ្យច្បាស់! ក្រុមហាម៉ាស កំពុងបង្ហាញឲ្យឃើញថា គោលដៅរបស់ពួកគេគឺសម្លាប់ជនជាតិជ្វីហ្វនៅគ្រប់ទីកន្លែង”។

លោកបន្តថា “ក្រុមហាម៉ាស បានធ្វើប្រតិបត្តិការនៅទូទាំងពិភពលោកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ភាគច្រើនតាមរយៈការបរិច្ចាគមនុស្សធម៌ដោយសម្ងាត់។ ភ្នាក់ងារ​ហាម៉ាស ​ត្រូវ​តែ​កម្ទេចនិង​កម្ចាត់​ចោល​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយបើ​យើងបរាជ័យ នោះយើងនឹងឃើញអំពើ​ឃោរឃៅ​កាន់​តែ​ខ្លាំង​ឡើងៗ”។

(រូបថត៖ AFP)

កន្លងមកស្នងការកិច្ចការមហាផ្ទៃសហភាពអឺរ៉ុប (EU) លោកស្រី Ylva Johansson ក៏បានព្រមានខ្លាំងៗដែរថា ប្លុកនេះ កំពុងប្រឈមមុខនឹងការវាយប្រហារភេរវកម្មអំឡុងពេលបុណ្យណូអែល ដោយសារតែការបំផុសគំនិតពាក់ព័ន្ធសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។

ការព្រមាននេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីបុរសសញ្ជាតិបារាំងអាយុ២៦ឆ្នាំម្នាក់ មកពីគ្រួសារអ៊ីរ៉ង់គ្មានសាសនា បានចាក់សម្លាប់អ្នកទេសចរកូនកាត់អាល្លឺម៉ង់-ហ្វីលីពីន ក្នុងទីក្រុងប៉ារីស។ មនុស្ស២នាក់ទៀតក៏រងរបួសផងដែរ ក្រោយត្រូវវាយប្រហារដោយញញួរ ។

(រូបថត៖ EPA)

ការអត្ថាធិប្បាយរបស់លោកស្រី Johansson គឺដូចទៅនឹងការគូសបញ្ជាក់ដោយរដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់ Nancy Faeser ដែលបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារក្នុងទីក្រុង ព្រុចសែល ថា ឧប្បត្តិហេតុនៅប៉ារីស នាពេលថ្មីៗនេះ គឺបង្ហាញថា ការគំរាមកំហែងដែលបង្កឡើងដោយភេរវករឥស្លាមនៅ EU នាពេលបច្ចុប្បន្ន ស្រួចស្រាវនិងធ្ងន់ធ្ងរប៉ុនណា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អឺរ៉ុប ព្រមានពីការវាយប្រហារភេរវកម្ម អំឡុងពេលបុណ្យណូអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម