ព័ត៌មានអន្ដរជាតិ
ខណៈស្ថានការណ៍កាន់តែវឹកវរ រដ្ឋមន្ត្រីការបរទេស មីយ៉ាន់ម៉ា អញ្ជើញជួបពិភាក្សាជាមួយលោក Wang Yi
រដ្ឋមន្ត្រីការបរទេសដែលតែងតាំងដោយយោធារបស់មីយ៉ាន់ម៉ា លោក Than Swe បានអញ្ជើញជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅក្នុងទីក្រុងប៉េកាំង ដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលកំពុងហែកហួរដោយសង្គ្រាម ។

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានោះ លោក Wang Yi បានអះអាងឡើងវិញនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាជំហររបស់ចិនក្នុងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយនេះ ខណៈរដ្ឋមន្ត្រីទាំងពីរក៏បានយល់ព្រមធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធលើការការពារសន្តិសុខតាមព្រំដែនផងដែរ ។
ស្របពេលជាមួយគ្នានេះ លោក Wang Yi ក៏បានបង្ហាញក្ដីសង្ឃឹមទៅកាន់លោក Than Swe ផងដែរថា មីយ៉ាន់ម៉ានឹងអាចរកឃើញ ក៏ដូចជាសម្រេចបាននូវការផ្សះផ្សាជាតិឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងបន្តដំណើរការផ្លាស់ប្ដូរនយោបាយក្រោមក្របខណ្ឌរដ្ឋធម្មនុញ្ញរបស់ខ្លួន ។
ទន្ទឹមនោះ ជំនួបនេះកើតមានឡើង ស្របពេលដែលយោធាមីយ៉ាន់ម៉ាកំពុងស្ថិតក្នុងការប្រយុទ្ធគ្នាកាន់តែធ្ងន់ធ្ងរទៅៗជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចចំនួន ៣ ក្រុម បន្ទាប់ពីក្រុមទ័ពព្រៃទាំងនេះព្រួតដៃគ្នាបើកការវាយលុកនៅភាគខាងកើតរដ្ឋ Shan ដែលជាប់ព្រំដែនប្រទេសចិនកាលពីចុងខែតុលា ។

បន្ថែមពីនេះ នៅក្នុងទីក្រុងព្រំដែន Muse រថយន្តជាង ១០០ គ្រឿងដែលនាំទំនិញប្រចាំថ្ងៃពីប្រទេសចិនចូលទៅកាន់ច្រកព្រំដែនមីយ៉ាន់ម៉ាក៏ត្រូវបានដុតកម្ទេចផងដែរ ខណៈព្រឹត្តិការណ៍ទាំងនេះបង្ហាញសញ្ញាថា ទំនាក់ទំនងរបស់ប្រទេសទាំងពីរកំពុងស្ថិតក្នុងស្ថានភាពល្អក់កករ ។
គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាដែលបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ កំពុងបាត់បង់ការគ្រប់គ្រងទីក្រុង និងទីស្នាក់ការយោធាជាច្រើននៅជុំវិញប្រទេស ខណៈកាលពីពេលថ្មីៗនេះ សមាជិកជាច្រើននាក់របស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានទម្លាក់អាវុធសុំចុះចាញ់ ក៏ដូចជាត្រូវបានចាប់ខ្លួនផងដែរក្នុងការប្រយុទ្ធគ្នាតាមតំបន់បណ្តោយព្រំដែនជាមួយក្រុមកងកម្លាំងចម្រុះប្រឆាំងរដ្ឋាភិបាលយោធា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ចិន ទាមទារឲ្យ អាមេរិក បញ្ឈប់ការគាំទ្រដល់កងកម្លាំងបំបែកខ្លួនដើម្បី “ឯករាជ្យតៃវ៉ាន់”

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក