ព័ត៌មានអន្ដរជាតិ
កូវីដបំប្លែងខ្លួនប្រភេទថ្មីឈ្មោះ JN.1 ចាប់ផ្តើមវាយលុក ចក្រភពអង់គ្លេស
វីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទថ្មីឈ្មោះ JN.1 បានចាប់ផ្តើមវាយលុកចក្រភពអង់គ្លេស ជាហេតុបង្កឲ្យមានភាពភ័យខ្លាចនៃការលេចឡើងរលកថ្មី ខណៈរដូវរងា បានក្លាយជាបញ្ហាប្រឈមសម្រាប់ទីភ្នាក់ងារសុខភាពជាតិ (NHS)។

ក្រុមមន្ត្រីអះអាងថា JN.1 កំពុងវាយលុកខ្លាំងជាង ជំងឺដែលគេស្គាល់ផ្សេងៗ ពោលគឺរួមចំណែក១ក្នុងចំណោម១៣ករណី នៅអង់គ្លេស កាលពីខែមុន។ ទោះបីជាយ៉ាងណាក៏ដោយ ការរីករាលដាលរបស់វា ត្រូវបានគេប៉ាន់ស្មានថា អាចមានឥទ្ធិពលខ្លាំងជាងនេះទៅទៀត។
បច្ចុប្បន្ន ប្រធានទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) កំពុងតាមដានជាផ្លូវការនូវវីរុសបំប្លែងខ្លួននេះ ទោះភ្លាមៗ ពួកគេមិនចាត់ទុកថា វាជាការគំរាមកំហែងក៏ដោយ។
ឥឡូវ JN.1 ត្រូវបានគេស្គាល់ថាមានលេខកូដ V-23DEC-01។ គិតត្រឹមថ្ងៃចន្ទទី៤ខែធ្នូ ករណីកូវីដចំនួន៣០២ នៅចក្រភពអង់គ្លេស គឺត្រូវបានបង្កឡើងដោយ JN.1 ដែលក្នុងនោះមានប្រមាណ ២២៣ ករណី គឺត្រូវបានកត់ត្រានៅក្នុងប្រទេសអង់គ្លេស ហើយគិតត្រឹមពាក់កណ្តាលខែវិច្ឆិកា វាទទួលខុសត្រូវ ៧.៩ ភាគរយនៃករណីសរុបនៅប្រទេសអង់គ្លេស។

វេជ្ជបណ្ឌិត Meaghan Kall អ្នកឯកទេសខាងរោគរាតត្បាតនៅ UKHSA បាននិយាយថា អត្រាឆ្លងប្រចាំសប្តាហ៍របស់ JN.1 បានហក់ឡើង ៨៤.២ ភាគរយ ។ នេះមានន័យថា វីរុសកំពុងរីករាលដាលលឿនជាងប្រភេទផ្សេងទៀត ដែលគេឃើញក្នុងរយៈពេលយ៉ាងហោចណាស់ប្រាំបីខែ។
លោកវេជ្ជបណ្ឌិត Kall បានសរសេរនៅលើបណ្តាញសង្គម X ថា JN.1 អាចបណ្តាលឲ្យមានរលកឆ្លងថ្មី ហើយវានឹងបន្ថែមបន្ទុកទៅលើវីរុសកូវីដផ្សេងទៀត អំឡុងរដូវរងា។

JN.1 ត្រូវបានប្រទះឃើញជាលើកដំបូងដោយ UKHSA, ជាផ្នែកនៃការស្កេនជាប្រចាំ ដើម្បីរកមើលមេរោគដែលលេចចេញនិងអាចជះឥទ្ធិពលដល់ចក្រភពអង់គ្លេស។
វីរុសបំប្លែងខ្លួននេះ មានផ្ទុកធាតុកំឡាយប្រភេទ L455S នៅក្នុងសរសៃប្រូតេអ៊ីន។ ហេតុនេះហើយ គេសន្មតថា វាអាចជួយមេរោគឲ្យគេចពីប្រព័ន្ធភាពស៊ាំ ទោះអ្នកនោះធ្លាប់ឆ្លងមេរោគពីមុន ឬចាក់វ៉ាក់សាំងក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកជំនាញព្រមានថា វីរុសកូវីដបំប្លែងខ្លួនថ្មីឈ្មោះ Pirola ប្រហែលជាឆ្លងរាលដាល ទូទាំងពិភពលោក រួចទៅហើយ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ