Connect with us

ព័ត៌មានអន្ដរជាតិ

សង្គ្រាម អ៊ីស្រាអែល-ហាម៉ាស អាចនឹងមានភាគីទី ៣ លូកដៃ ក្រោយការ​វាយប្រហារសម្លាប់ទាហាន លីបង់

បានផុស

នៅ

សង្គ្រាមរវាងអ៊ីស្រាអែលជាមួយនឹងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនៅតំបន់ហ្គាហ្សា អាចនឹងមានភាគីទី ៣ លូកដៃចូលរួម បន្ទាប់ពីកងកម្លាំងអីស្រាអែលបើកការបាញ់ផ្លោងទៅលើព្រំដែនភាគខាងត្បូងប្រទេសលីបង់ដោយបានសម្លាប់ទាហានម្នាក់ និង ៣ នាក់ផ្សេងទៀតរងរបួស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាហានលីបង់បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា នេះគឺ​ជា​ការ​ស្លាប់លើក​ដំបូងហើយរបស់កងទ័ពលីបង់ ដោយ​សារ​ការ​បាញ់​ផ្លោង​ស្រោចដូចទឹកភ្លៀងរបស់​អ៊ីស្រាអែល​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់ ​ចាប់​តាំង​ពី​ក្រោយ​ការ​វាយ​ប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល​របស់​ក្រុម​ហាម៉ាសទៅលើទឹកដីនៃប្រទេសអ៊ីស្រាអែលកាលពី​ថ្ងៃ​ទី៧ ខែ​តុលា ។

ទន្ទឹមនោះ ទីភ្នាក់ងារសារព័ត៌មានលីបង់ NNA បានរាយការណ៍ថា ចាប់តាំងពីព្រឹត្តិការណ៍វាយប្រហារនោះមក តំបន់ជុំវិញទីក្រុងជាច្រើននៅភាគខាងត្បូងប្រទេសលីបង់ រួមទាំងទីក្រុង Shihin al-Jubin ក្នុងតំបន់ Tire ក៏កំពុងក្លាយជាផ្ទាំងស៊ីបនៃការបាញ់ស្រោចកាំភ្លើងធំពីសំណាក់កងទ័ពអ៊ីស្រាអែលផងដែរ ។

បន្ថែមពីនេះ យន្តហោះចម្បាំងអ៊ីស្រាអែលក៏បានវាយប្រហារយ៉ាងសន្ធាប់ទៅលើជាយក្រុង Aita al-Shaab ហើយថែមទាំងទម្លាក់គ្រាប់បែកលើទីវាលក្នុងទីក្រុង Alma al-Shaab និងទីក្រុង Marwahin ផងដែរ ខណៈស្របពេលជាមួយគ្នានោះ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលក៏រាលទៅដល់តំបន់ Labouna ភាគខាងកើតទីក្រុង Naqoura ។

ដោយមិនបង្អង់យូរ ក្រុមហេសបូឡារបស់ប្រទេសលីបង់បានបើកការវាយប្រហារទៅលើទីតាំងយោធាអ៊ីស្រាអែលចំនួន ៤ កន្លែង រួមទាំងទីតាំងឈរជើងរបស់ទាហានអ៊ីស្រាអែលនៅជិតព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ ហើយថែមទាំងបានបញ្ជាក់ទៀតថា ការវាយប្រហារនោះបានសម្លាប់ និងបង្ករបួសទៅដល់ទាហានផងដែរ ។

ភាពតានតឹងនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងសាជាថ្មី បន្ទាប់ពីក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុកកែតយ៉ាងសន្ធាប់ និងគួរឲ្យភ្ញាក់ផ្អើលចេញពីតំបន់ហ្គាហ្សាស្ទ្រីបមកលើទឹកដីនៃប្រទេសអ៊ីស្រាអែលដោយបានសម្លាប់មនុស្សប្រមាណ ១,២០០ នាក់ ។

ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃទៅលើតំបន់ហ្គាហ្សាស្ទ្រីប ក៏ដូចជាធ្វើការបិទតំបន់នោះទាំងស្រុងផងដែរ ហើយថែមទាំងកាត់ផ្តាច់ទឹក អគ្គិសនី ស្បៀងអាហារ ថ្នាំសង្កូវ និងជំនួយមនុស្សធម៌ផ្សេងៗមិនឲ្យទៅដល់ដៃជនស៊ីវិលឡើយ ។

រហូតមកដល់ពេលនេះ ជនស៊ីវិលជាង ១៧,៤០០ នាក់ត្រូវបានសម្លាប់ ដោយក្នុងនោះភាគច្រើនជាកុមារ និងស្ត្រី ហើយក្រៅ​ពី​ចំនួន​អ្នក​ស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៤៦,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ កូនប្រុសនាយសេនាធិការកងទ័ព អ៊ីស្រាអែល ស្លាប់ក្រោមកណ្ដាប់ដៃ ក្រុមហាម៉ាស ក្នុងការប្រយុទ្ធគ្នានៅហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

កីឡា១៧ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម១៦ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម