Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល អះអាងថា សមាជិកក្រុមហាម៉ាសមួយចំនួនធំលើកទង់ ស សុំចុះចាញ់

បានផុស

នៅ

បើតាមអ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បាននិយាយកាលពីថ្ងៃសុក្រថា សមាជិកក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសជាង ១៥០ នាក់បានលើកទង់ ស សុំចុះចាញ់កងទ័ពអ៊ីស្រាអែលនៅទីក្រុង Khan Yunis ហើយពួកគេទាំងនោះក៏កំពុងនាំទៅដាក់ឃុំខ្លួនផងដែរ ។

លោក Daniel Hagari

នៅក្នុងឃ្លីបវីដេអូ និងរូបថតជាច្រើនដែលបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសុក្របានបង្ហាញឲ្យឃើញពីក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសរាប់សិបនាក់កំពុងអង្គុយដោះអាវ និងត្រូវបានឡោមព័ទ្ធដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF) នៅក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីលើកទង់ ស សុំចុះចាញ់ ។

លោក Hagari បានលើកឡើងទៀតថា “សកម្មប្រយុទ្ធទាំងអស់នោះនឹងនាំទៅសាកសួរចម្លើយ ទោះបីជាពួកគេមួយចំនួនមានបណ្ដាញទាក់ទងតិចតួចជាមួយនឹងអង្គការហាម៉ាសក៏ដោយ ខណៈអ្នកដែលមានប្រភពជិតស្និទ្ធិនឹងក្រុមប្រដាប់អាវុធមួយនេះ នឹងត្រូវសួរចម្លើយពីព័ត៌មាន ក៏ដូចជាកន្លែងលាក់ខ្លួនរបស់ចំណាប់ខ្មាំង” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា “គោលដៅរបស់យើង គឺមិនត្រឹមតែសួរនាំអំពីកន្លែងលាក់ខ្លួនរបស់ចំណាប់ខ្មាំងប៉ុណ្ណោះទេ ប៉ុន្តែយើងថែមទាំងនឹងប្រមូលព័ត៌មានសំខាន់ៗទាំងអស់អំពីសកម្មភាព ឬផែនការទ្រង់ទ្រាយធំណាមួយរបស់អង្គការភេរវករហាម៉ាសផងដែរ” ។

ស្របពេលជាមួយគ្នានេះ ការលើកទង់ ស សុំចុះចាញ់ពីសំណាក់សមាជិកក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនៅពេលនេះ គឺដោយសារតែការវាយប្រហារទម្លាក់គ្រាប់បែកពីលើអាកាស ក៏ដូចជាការបំផ្ទុះតាមដីគោក និងតាមសមុទ្ររបស់អ៊ីស្រាអែលក្នុងរយៈពេល ២៤ ម៉ោងមកនេះ ដោយបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនប្រមាណ ៣១០ នាក់ ខណៈក្នុងនោះក៏មានសកម្មប្រយុទ្ធរបស់ក្រុមមួយនេះផងដែរ ។

ភាពតានតឹងនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងសាជាថ្មី បន្ទាប់ពីក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុកកែតយ៉ាងសន្ធាប់ និងគួរឲ្យភ្ញាក់ផ្អើលចេញពីតំបន់ហ្គាហ្សាស្ទ្រីបមកលើទឹកដីនៃប្រទេសអ៊ីស្រាអែលដោយបានសម្លាប់មនុស្សប្រមាណ ១,២០០ នាក់ ។

ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃទៅលើតំបន់ហ្គាហ្សាស្ទ្រីប ក៏ដូចជាធ្វើការបិទតំបន់នោះទាំងស្រុងផងដែរ ហើយថែមទាំងកាត់ផ្តាច់ទឹក អគ្គិសនី ស្បៀងអាហារ ថ្នាំសង្កូវ និងជំនួយមនុស្សធម៌ផ្សេងៗមិនឲ្យទៅដល់ដៃជនស៊ីវិលឡើយ ។

រហូតមកដល់ពេលនេះ ជនស៊ីវិលជាង ១៧,៤០០ នាក់ត្រូវបានសម្លាប់ ដោយក្នុងនោះភាគច្រើនជាកុមារ និងស្ត្រី ហើយក្រៅ​ពី​ចំនួន​អ្នក​ស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៤៦,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ i24 News

ចុចអាន ៖ ត្រឹម ២៤ ម៉ោងប៉ុណ្ណោះ ទ័ព អ៊ីស្រាអែល ទម្លាក់គ្រាប់បែកសម្លាប់ពលរដ្ឋ ប៉ាឡេស្ទីន នៅហ្គាហ្សាប្រមាណ ៣១០ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម