ព័ត៌មានអន្ដរជាតិ
UN៖ ប្រជាជននៅ ហ្គាហ្សា ពាក់កណ្តាល កំពុងដាច់ពោះ
មន្ត្រីជំនួយជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ បានព្រមានថា ប្រជាជននៅតំបន់ហ្គាហ្សាពាក់កណ្តាលកំពុងដាច់ពោះ ខណៈការប្រយុទ្ធនៅតែបន្ត។

លោក Carl Skau នាយករងនៃកម្មវិធីស្បៀងអាហារពិភពលោករបស់ UN និយាយថា មានជំនួយចាំបាច់តិចតួចបំផុត ដែលអាចចូលទៅក្នុងតំបន់នេះបាន ហើយមនុស្សចំនួន៩នាក់ក្នុងចំណោម១០នាក់ មិនអាចបរិភោគរាល់ថ្ងៃបានទេ។ លក្ខខណ្ឌនៅហ្គាហ្សា ធ្វើឲ្យការដឹកជញ្ជូន ស្ទើរតែមិនអាចទៅរួច។
អំឡុងពេលដែលគាត់ និងក្រុមរបស់អង្គការ WFP ពេលធ្វើដំណើរទៅកាន់ ហ្គាហ្សា លោក Skau បានមើលឃើញពីរឿងគួរឲ្យភ័យខ្លាច ភាពវឹកវរ និងក្តីអស់សង្ឃឹម។ លោកនិយាយថា “យើងបានឃើញភាពច្របូកច្របល់នៅក្នុងឃ្លាំង អ្នកស្រេកឃ្លានរាប់ម៉ឺននាក់ ផ្សារទំនើបគ្មានទំនិញ និងទីជម្រកដ៏ចង្អៀត”។

ចលនាចេញចូលតំបន់ហ្គាហ្សា ត្រូវបានរឹតបន្តឹងយ៉ាងខ្លាំងចាប់តាំងពីថ្ងៃទី៧ខែតុលាមក នៅពេលយុទ្ធជនហាម៉ាស បុកទម្លុះរបងដែលមានការយាមកាមយ៉ាងខ្លាំងរបស់អ៊ីស្រាអែល ដោយសម្លាប់មនុស្សប្រមាណ១២០០នាក់ និងចាប់ចំណាប់ខ្មាំង២៤០នាក់។ ជាការឆ្លើយតប អ៊ីស្រាអែលបានបិទព្រំដែនរបស់ខ្លួនជាមួយតំបន់ហ្គាហ្សា ហើយចាប់ផ្តើមវាយប្រហារតាមផ្លូវអាកាស លើទឹកដីនេះ។
តាមការបញ្ជាក់ពីក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស, អ៊ីស្រាអែលបានសម្លាប់មនុស្សជាង១៧៧០០នាក់ នៅក្នុងយុទ្ធនាការសងសឹករបស់ខ្លួន រួមទាំងកុមារជាង ៧០០០នាក់ផងដែរ។

មានតែច្រកព្រំដែន Rafah ជាប់ប្រទេសអេហ្ស៊ីបប៉ុណ្ណោះដែលបើកចំហ ដោយអនុញ្ញាតឲ្យមានការផ្តល់ជំនួយទៅដល់ហ្គាហ្សា។ ក្នុងសប្តាហ៍នេះ អ៊ីស្រាអែលបានយល់ព្រមបើកច្រក Kerem Shalom ចូលទៅកាន់តំបន់ហ្គាហ្សា ប៉ុន្តែសម្រាប់តែការត្រួតពិនិត្យរថយន្តជំនួយប៉ុណ្ណោះ។ បន្ទាប់មក រថយន្តនឹងទៅច្រក Rafah ដដែលដើម្បីឆ្លងចូលហ្គាហ្សា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ៊ីស្រាអែល អះអាងថា សមាជិកក្រុមហាម៉ាសមួយចំនួនធំលើកទង់ ស សុំចុះចាញ់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ