Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត Vietnamtown ដំបូងបង្អស់លើលោក លេចចេញជារូបរាងនៅប្រទេស ថៃ

បានផុស

នៅ

គេធ្លាប់តែល្បីឈ្មោះ Chinatown ដែលជាទីប្រជុំជនបណ្តុំជនជាតិចិននៅក្រៅប្រទេស ប៉ុន្តែពេលនេះ វៀតណាម ក៏មាន Vietnamtown នៅក្រៅប្រទេសដែរ។

(រូបថត៖ Vietnam News)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃសៅរ៍ទី៩ខែធ្នូ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានកាត់ខ្សែបូ សម្ពោធ Vietnamtown ដំបូងបង្អស់លើលោក ក្នុងខេត្ត Udon Thani ភាគឦសានប្រទេសថៃ។

សមាជិកសភាកំពូលខាងលើ បានហៅ Vietnamtown នេះថាជាទំនាក់ទំនងថ្មីរបស់វៀតណាម នៅក្នុងប្រទេសថៃ។

លោកបានសម្តែងនូវសេចក្តីរីករាយ ដែលតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្ររបស់វៀតណាម ត្រូវបានផ្សព្វផ្សាយនៅប្រទេសថៃ។ វត្តអារាមវៀតណាម និងកន្លែងគោរពបូជាចំនួនបី បានរៀបចំដើម្បីឧទ្ទិសដល់លោក ហូ ជីមិញ។

ស្របពេលជាមួយគ្នានោះដែរ លោក​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋបាល​ខេត្ត Udon Thani និង​អ្នក​ឧបត្ថម្ភ​ សម្រាប់​ការ​គាំទ្រ​ដល់​គម្រោង Vietnamtown។

(រូបថត៖ VN Express)

ដោយគូសបញ្ជាក់ថា វាជា Vietnamtown ដំបូងនិងតែមួយគត់លើពិភពលោក, លោក Hue ជឿជាក់ថា ជាមួយការគាំទ្រយ៉ាងខ្លាំងពីរដ្ឋបាលមូលដ្ឋាន, ទីប្រជុំជននេះ នឹងបង្ហាញឲ្យឃើញនូវសកម្មភាពអាជីវកម្ម វប្បធម៌ និងទេសចរណ៍ដ៏មមាញឹក ដូច្នេះហើយ វានឹងក្លាយជាគោលដៅសម្រាប់ជនជាតិវៀតណាមនៅប្រទេសថៃ ក៏ដូចជាភ្ញៀវទេសចរ រួមចំណែកលើកកម្ពស់វប្បធម៌ក្នុងស្រុក និងជំរុញទំនាក់ទំនងមិត្តភាព និងទំនាក់ទំនងរវាងប្រជាជនក្នុងតំបន់ និងប្រជាជនថៃដែលមានដើមកំណើតវៀតណាមនៅទីនេះ។

លើសពីនេះ លោក​បានសង្កត់ធ្ងន់ថា Vietnamtown ​អាចនឹងបង្កើត​នៅ​ក្នុង​តំបន់​សមស្រប​ផ្សេង​ទៀត​នៃ​ប្រទេស​ថៃ ព្រោះសហគមន៍​វៀតណាម ​បាន​ដើរតួនាទី​ជា​កត្តា​សំខាន់​ក្នុងការ​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។ ការបង្កើត Vietnamtown គឺជានិមិត្តរូបនៃសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រជាជនទាំងពីរ។

សូមបញ្ជាក់ យោង​តាម​សមាគម​ជន​ជាតិ​វៀត​ណាម​នៅ​ខេត្ត Udon Thani បានឲ្យដឹងថា ជន​ជាតិ​វៀត​ណាមដែលរស់នៅ​ក្នុង​មូលដ្ឋាននេះ គឺ​មាន​ប្រមាណ​៦​ម៉ឺន​នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ កម្ពុជា វៀតណាម និងឡាវ ប្តេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៥០ នាទីutes មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ១ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៣ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

Sokha Hotels

ព័ត៌មានពេញនិយម