ព័ត៌មានអន្ដរជាតិ
ព្យុះកំបុតត្បូងវាយប្រហាររដ្ឋ Tennessee ផ្តាច់ជីវិតមនុស្ស៦នាក់ និងបង្កការបំផ្លិចបំផ្លាញធំធេង
មនុស្ស៦នាក់ ត្រូវបាត់បង់ជីវិតនៅតំបន់ចំនួន២ក្នុងរដ្ឋ Tennessee និងប្រមាណ២០នាក់ទៀតរងរបួស បន្ទាប់ពីព្យុះកំបុតត្បូង វាយប្រហារភាគខាងត្បូងរដ្ឋ កាលពីថ្ងៃសៅរ៍ទី៩ខែធ្នូ។

នៅតំបន់ Montgomery, មនុស្សចំនួន៣នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ ក្នុងនោះមានទាំងកុមារម្នាក់ផងដែរ ខណៈ២៣នាក់ទៀត ត្រូវបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យក្នុងតំបន់។
នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយ មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ Nashville បានបង្ហោះលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមថា មនុស្ស៣នាក់ ត្រូវព្យុះផ្តាច់ជីវិតនៅទីនោះ។

លើសពីនេះ តំបន់ជាច្រើនក្នុងរដ្ឋ Tennessee បានរាយការណ៍ពីមនុស្សរងរបួស ប៉ើងដំបូលផ្ទះ និងការដាច់ចរន្តអគ្គិសនីដល់មនុស្សរាប់ម៉ឺននាក់។
យោងតាមគេហទំព័រ PowerOutage.us, អតិថិជនប្រហែល ៨៥០០០នាក់ គ្មានអគ្គិសនីប្រើប្រាស់នៅក្នុងរដ្ឋ Tennessee កាលពីយប់ថ្ងៃសៅរ៍។

អភិបាលក្រុង Clarksville លោក Joe Pitts បានបញ្ជាក់ថា “យើងទទួលបានព័ត៌មានដ៏សោកសៅអំពីការបំផ្លិចបំផ្លាញ ហើយយើងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់។ ទីក្រុងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយពួកគេក្នុងពេលមានទុក្ខព្រួយ”។
កាលពី២ឆ្នាំមុន ទីភ្នាក់ងារអាកាសធាតុជាតិ បានកត់ត្រាព្យុះកំបុតត្បូងចំនួន៤១ ឆ្លងកាត់រដ្ឋមួយចំនួន ដោយក្នុងនោះមាន ១៦ព្យុះនៅរដ្ឋ Tennessee និង ៨ព្យុះនៅរដ្ឋ Kentucky ខណៈត្រឹមតែរដ្ឋ Kentucky មានមនុស្សសរុបដល់ទៅ៨១នាក់ ដែលបាត់បង់ជីវិត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ព្យុះ Khanun សម្លាប់មនុស្សនៅជប៉ុន រួចបន្តទៅវាយប្រហារ កោះតៃវ៉ាន់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ