ព័ត៌មានអន្ដរជាតិ
WHO រកឃើញថ្នាំទឹកស៊ីរ៉ូប៍ ផ្ទុកសារធាតុមានគ្រោះថ្នាក់ នៅក្នុងតំបន់កាន់តែច្រើន
កាលពីចុងសប្តាហ៍ អង្គការសុខភាពពិភពលោក (WHO) និយាយថា ស៊ីរ៉ូប៍និងថ្នាំមានមេរោគជាច្រើនប្រភេទ ត្រូវបានរកឃើញនៅតាមបណ្តាប្រទេសក្នុងតំបន់អាមេរិក មេឌីទែរ៉ាណេខាងកើត អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងលិច។

តាមការបញ្ជាក់ពី WHO, ផលិតផលដែលរងផលប៉ះពាល់នេះ គឺផលិតដោយក្រុមហ៊ុន Pharmix Laboratories នៅក្នុងប្រទេសប៉ាគីស្ថាន ហើយរកឃើញដំបូងគេនៅក្នុងប្រទេសម៉ាល់ឌីវ និងប៉ាគីស្ថានតែម្តង។ ផលិតផលដែលមានមេរោគខ្លះ ក៏ត្រូវបានគេរកឃើញនៅប្រទេសបេលីស ហ្វីជី និងឡាវដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Pharmix មិនអាចទាក់ទង សុំការអត្ថាធិប្បាយបានទេ។

WHO និយាយថា ថ្នាំទឹកស៊ីរ៉ូប៍សម្រាប់ព្យាបាលជំងឺច្រើនមុខ គឺមានផ្ទុកសារធាតុ ethylene glycol ក្នុងកម្រិតដែលមិនអាចទទួលយកបាន។
តាមការពិនិត្យជាប្រចាំដោយអាជ្ញាធរចំណីអាហារ និងឱសថម៉ាល់ឌីវ កាលពីខែវិច្ឆិកា, សារធាតុកខ្វក់ ត្រូវបានរកឃើញនៅក្នុងទឹកស៊ីរ៉ូប៍ Alergo ហើយករណីនេះ ក៏ត្រូវបានបញ្ជាក់ដោយនិយតករអូស្ត្រាលីផងដែរ។
WHO បង្ហាញថា ថ្នាំនិងស៊ីរូប៍ដែលផ្ទុកសារធាតុកខ្វក់មានដូចជា Alergo, Emidone, Mucorid, Ulcofin និង Zincell ប៉ុន្តែមកទល់ពេលនេះ មានតែស៊ីរ៉ូប៍ Alergo មួយមុខប៉ុណ្ណោះ ដែលត្រូវបានរកឃើញមានផលប៉ះពាល់នៅក្រៅប្រទេស។

នេះគឺជាការព្រមានថ្មីបំផុតពី WHO អំពីថ្នាំផ្ទុកសារធាតុកខ្វក់ ស្រដៀងទៅនឹងផលិតផល ផលិតនៅក្នុងប្រទេសឥណ្ឌានិងឥណ្ឌូណេស៊ី ដែលបណ្តាលឲ្យកុមារប្រហែល៣០០នាក់ ស្លាប់ទូទាំងពិភពលោកកាលពីឆ្នាំមុន។
យ៉ាងណា សេចក្តីថ្លែងការណ៍របស់ WHO បញ្ជាក់ថា មិនទាន់មានករណីធ្ងន់ធ្ងរណាមួយត្រូវបានរាយការណ៍ទាក់ទងនឹងថ្នាំទឹកស៊ីរ៉ូប៍ផលិតក្នុងប្រទេសប៉ាគីស្ថាននៅឡើយទេ ប៉ុន្តែភ្នាក់ងារនេះ ជំរុញឲ្យប្រទេសនានា បង្កើនការប្រុងប្រយ័ត្នចំពោះផលិតផល ដែលផលិតដោយក្រុមហ៊ុនខាងលើ នៅចន្លោះខែធ្នូឆ្នាំ២០២១ដល់ខែធ្នូឆ្នាំ២០២២៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Asian One

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ