Connect with us

ព័ត៌មានអន្ដរជាតិ

កាតា ថា ឱកាសនៃបទឈប់បាញ់នៅហ្គាហ្សា កាន់តែខើចទៅៗ 

បានផុស

នៅ

នាយករដ្ឋមន្ត្រីកាតានិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា កំពុងធ្វើឲ្យលទ្ធភាពនៃបទឈប់បាញ់ថ្មី កាន់តែខើចទៅៗ។

(រូបថត៖ អង្គការគ្រូពេទ្យគ្មានព្រំដែន)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងវេទិកា ដូហា កាលពីថ្ងៃអាទិត្យទី១០ខែធ្នូ ព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman al-Thani មានបន្ទូលថា ប្រទេសកាតា នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីដាក់សម្ពាធលើភាគីទាំងពីរ ឲ្យឈានដល់បទឈប់បាញ់ថ្មីមួយ។

រដ្ឋឈូងសមុទ្រមួយនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចរចាអំពីការផ្អាកបាញ់រយៈពេលមួយសប្តាហ៍រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស កាលពីចុងខែវិច្ឆិកា ដែលអនុញ្ញាតឲ្យមានការដោះលែងចំណាប់ខ្មាំង។

នាយករដ្ឋមន្ត្រីកាតា ព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman al-Thani (រូបថត៖ Getty)

ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែលលោក Benjamin Netanyahu បានបញ្ជាក់​កាលពី​ថ្ងៃអាទិត្យ​ថា “​សង្គ្រាម​កំពុងប្រព្រឹត្តទៅ​យ៉ាង​ពេញបន្ទុក​។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ ភេរវករហាម៉ាសរាប់សិបនាក់បានចុះចាញ់ ហើយដាក់អាវុធចុះ និងប្រគល់ខ្លួនឲ្យអ្នកប្រយុទ្ធវីរជនរបស់យើង។ ​នេះគឺ​ជា​ការ​ចាប់​ផ្តើម​នៃ​ទី​បញ្ចប់​សម្រាប់​ក្រុម​ហាម៉ាស”។

រឿងនេះកើតឡើង ​ស្រប​ពេល​វិបត្តិ​មនុស្សធម៌​នៅ​ហ្គាហ្សា​ កាន់​តែ​ធ្ងន់ធ្ងរទៅៗ ខណៈទីភ្នាក់ងារសុខភាព ដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅហ្គាហ្សាបាននិយាយថា ប្រជាជនប៉ាឡេស្ទីនជិត ១៨០០០ នាក់ត្រូវបានសម្លាប់ គិតត្រឹមពេលនេះ។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែលលោក Benjamin Netanyahu (រូបថត៖ Getty)

ងាកទៅសន្និសីទនៅទីក្រុង ដូហា លោក Philippe Lazzarini ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) គូសបញ្ជាក់ថា តំបន់នេះបានក្លាយទៅជា នរកនៅលើផែនដីបាត់ទៅហើយ ជាមួយស្ថានភាពដ៏អាក្រក់បំផុត ដែលលោកមិនធ្លាប់ឃើញសោះ។

ខណៈកិច្ចប្រជុំកំពុងធ្វើឡើងក្នុងទីក្រុងដូហា, ការប្រយុទ្ធគ្នានៅភាគខាងត្បូងតំបន់ហ្គាហ្សា នៅតែបន្តផ្ទុះឡើង។ ទីក្រុង Khan Younis ជាកន្លែងដែលមនុស្សត្រូវបានគេប្រាប់ឲ្យជម្លៀសទៅ ដើម្បីគេចពីការប្រយុទ្ធគ្នានៅភាគខាងជើង ឥឡូវនេះក៏កំពុងស្ថិតក្រោមការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អាមេរិក យល់ព្រម លក់ អាវុធ ជាបន្ទាន់ ទៅ ឲ្យ អ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ​​បើកកិច្ចប្រជុំចង្អៀត ពិនិត្យសំណើវិនិយោគ ១៧ គម្រោង មាន​ទុន​វិនិយោគ​ប្រមាណ ១៥០ លានដុល្លារ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ប្រធានាធិបតី​អ៊ីរ៉ង់ ប្រកាស​ម៉ាត់ៗ​ថា​មិនធ្លាប់​ប៉ុនប៉ង​ធ្វើ​ឃាត​លោក ត្រាំ នោះ​ទេ

សេដ្ឋកិច្ច៩ នាទីutes មុន

កម្ពុជានាំចេញទៅវៀតណាមសម្រេចបានជាង $៣,៦០ ពាន់លាន កើនជាង ២០% ឆ្នាំ ២០២៤

ជីវិតកម្សាន្ដ១០ នាទីutes មុន

ម្ចាស់យូធូបកូរ៉េម្នាក់ជាប់ទោស២ឆ្នាំ ពីបទបរិហារកេរ្តិ៍ក្រុម IVE និង BTS ព្រមទាំងតារាល្បីផ្សេងទៀត

សេដ្ឋកិច្ច១៩ នាទីutes មុន

ក្រុមហ៊ុនអេមរុរ៉ាយស៍ ទិញស្រូវស្ដង់ដារប្រមាណជាង ២០០ តោន ពីកសិករក្នុងមួយថ្ងៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នក​រក​រ៉ែ១០០នាក់​​​ជាប់​គាំង​ក្នុង​អណ្តូង​រ៉ែស្លាប់​ដោយសារ​​ការ​អត់អាហារ​​​​ជាច្រើន​ខែ

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ជីវិតកម្សាន្ដ១ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម