ព័ត៌មានអន្ដរជាតិ
សមាជិកណាតូមួយប្រទេស បន្ទោសអាមេរិក ចំពោះការរារាំងដំណោះស្រាយសន្តិភាពនៅ ហ្គាហ្សា
បន្ទាប់ពីសហរដ្ឋអាមេរិករារាំងសេចក្តីសម្រេច ដែលអំពាវនាវឲ្យមានបទឈប់បាញ់មនុស្សធម៌ភ្លាមៗនៅតំបន់ហ្គាហ្សា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានរិះគន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដោយបញ្ជាក់ថា ស្ថាប័ននេះ បានក្លាយអ្នកការពារអ៊ីស្រាអែលព្រោះតែឥទ្ធិពលរបស់ទីក្រុងវ៉ាស៊ីនតោន។

លោក Erdogan បានសង្កត់ធ្ងន់ក្នុងសុន្ទរកថានៅឯព្រឹត្តិការណ៍ទិវាសិទ្ធិមនុស្សពិភពលោក ក្នុងទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃអាទិត្យទី១០ខែធ្នូថា “ដោយសារការវេតូរបស់សហរដ្ឋអាមេរិកនោះហើយ ទើបគ្មានសេចក្តីសម្រេចណាមួយកើតឡើង។ វាជារឿងចាំបាច់ណាស់ សម្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវតែកែទម្រង់។
ដោយសម្តែងការខកចិត្តនៅ UNSC, លោក Erdogan និយាយថា “ថ្វីបើតួកគី ជាសម្ព័ន្ធមិត្តអង្គការណាតូរបស់សហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែយើងបានបាត់បង់ក្តីសង្ឃឹម និងការរំពឹងទុកចំពោះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទៅហើយ”។
លោកអះអាងថា ចាប់តាំងពីថ្ងៃទី៧ខែតុលាមក នៅពេលកងកម្លាំងការពារអ៊ីស្រាអែល (IDF) បើកការវាយប្រហារលើតំបន់ហ្គាហ្សា ដើម្បីសងសឹកទៅនឹងការវាយលុកដោយក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ដែលបានសម្លាប់មនុស្សយ៉ាងតិច១២០០នាក់, UNSC ដែលធ្លាប់តែមានបេសកកម្មបង្កើតសន្តិភាពពិភពលោកនោះ បែរប្រែក្លាយជាអ្នកការពារអ៊ីស្រាអែលទៅវិញ។ រដ្ឋបាលអ៊ីស្រាអែល ដែលមានការគាំទ្រឥតងាករេពីប្រទេសលោកខាងលិច កំពុងប្រព្រឹត្តអំពើឃោរឃៅ និងការសម្លាប់រង្គាលនៅហ្គាហ្សា។

យោងតាមក្រសួងសុខាភិបាលហ្គាហ្សា ចំនួនមនុស្សស្លាប់ដោយសារសកម្មភាពរបស់អ៊ីស្រាអែលក្នុងរយៈពេលពីរខែចុងក្រោយនេះ មានប្រមាណ ១៧,៧០០ នាក់ ខណៈ ៤៨,៨០០ នាក់ផ្សេងទៀតរងរបួស ។
បន្ទាប់ពីការដួលរលំនៃការផ្អាកបាញ់មនុស្សធម៌រយៈពេលមួយសប្តាហ៍ជាមួយក្រុមហាម៉ាស, អ៊ីស្រាអែលបានបន្តការវាយលុកយោធារបស់ខ្លួនជាថ្មី នៅតំបន់ហ្គាហ្សាកាលពីថ្ងៃទី១ខែធ្នូ។
ក្រោយមក សហរដ្ឋអាមេរិកបានវេតូសេចក្តីសម្រេចរបស់ UNSC សម្រាប់បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់មួយកាលពីថ្ងៃសុក្រ ធ្វើឲ្យការបោះឆ្នោតនៅក្នុងក្រុមប្រឹក្សាដែលមានសមាជិក ១៥ រូប ទទួលបានសំឡេងគាំទ្រ ១៣ ទល់នឹងសំឡេងប្រឆាំង ១ ចំណែកចក្រភពអង់គ្លេសអនុបវាទ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ