ព័ត៌មានអន្ដរជាតិ
លោក Zelensky នឹងទៅជួបលោក Biden ក្រោយ អាមេរិក ប្រកាសលក់អាវុធឲ្យ អ៊ីស្រាអែល និងជិតអស់លុយជួយ អ៊ុយក្រែន
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នឹងជួបពិភាក្សាគ្នានៅសេតវិមាននាថ្ងៃអង្គារ ទី១២ ខែធ្នូ ស្របពេលដែលសភាអាមេរិកកាលពីពេលថ្មីៗនេះប្រកាសជិតអស់លុយជួយដល់អ៊ុយក្រែន និងយល់ព្រមលក់អាវុធជាបន្ទាន់ទៅឲ្យអ៊ីស្រាអែល ។

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា “ដំណើរទស្សនកិច្ចនៅពេលនេះ គឺដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តដែលមិនអាចខ្វះបានរបស់សហរដ្ឋអាមេរិកក្នុងកិច្ចគាំទ្រដល់ប្រជាជនអ៊ុយក្រែន ស្របពេលដែលរដ្ឋាភិបាលទីក្រុងកៀវកំពុងតែការពារខ្លួនប្រឆាំងនឹងសង្គ្រាមលុកលុយដ៏ឃោរឃៅរបស់រុស្ស៊ី” ។
សេចក្ដីថ្លែងការណ៍បានបញ្ជាក់ទៀតថា “ស្របពេលដែលរុស្ស៊ីនៅតែបង្កើនការវាយប្រហារដោយគ្រាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងអ៊ុយក្រែន ដូច្នេះក្នុងជំនួបនាពេលនេះ មេដឹកនាំទាំងពីរក៏នឹងពិភាក្សាអំពីតម្រូវការបន្ទាន់របស់អ៊ុយក្រែន ក៏ដូចជាសារៈសំខាន់នៃការដុតដៃដុតជើងគាំទ្ររបស់សហរដ្ឋអាមេរិកផងដែរ” ។
ចំណែកក្រុមអ្នកវិភាគបែរជាមើលឃើញដំណើរទស្សនកិច្ចរបស់លោក Zelensky នៅពេលនេះថាជាសញ្ញានៃការព្រួយបារម្ភរបស់រដ្ឋាភិបាលទីក្រុងកៀវ បន្ទាប់ពីប្រធានការិយាល័យគ្រប់គ្រងថវិការបស់សេតវិមាន (OMB) លោកស្រី Shalanda Young បានបញ្ជាក់ច្បាស់ៗថា “ប្រសិនបើសភាមិនមានសកម្មភាពអ្វីទេនោះ នៅចុងឆ្នាំនេះ រដ្ឋបាលអាមេរិកនឹងអស់ថវិកាក្នុងការទិញសព្វាវុធ និងឧបករណ៍បន្ថែមទៀតសម្រាប់ជួយទៅដល់អ៊ុយក្រែន ហើយអាមេរិកខ្លួនឯងក៏អស់អាវុធក្នុងស្តុកយោធាផងដែរ” ។

ទន្ទឹមនោះ ក្ដីកង្វល់នេះក៏កើតមានឡើង ស្របពេលដែលអាមេរិកបានសម្រេចជាបន្ទាន់លើការលក់សព្វាវុធ និងគ្រាប់កាំភ្លើងក្នុងទំហំទឹកប្រាក់ ១០៦.៥ លានដុល្លារឲ្យប្រទេសអ៊ីស្រាអែល ខណៈសង្គ្រាមរវាងកងកម្លាំងរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ជាមួយនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាកំពុងបន្តបែកផ្កាភ្លើង និងមិនមានសញ្ញាធូរស្រាលណាមួយផងដែរ ។
គួរបញ្ជាក់ថា ក្នុងអំឡុងសម័យសង្គ្រាម លោក Biden បានស្នើសុំសភានូវកញ្ចប់ថវិកាចំនួន ១១០ ពាន់លានដុល្លារ ដោយក្នុងនោះ ៦១.៤ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែលដែលសុទ្ធសឹងតែកំពុងជាប់ដៃធ្វើសង្គ្រាម រួមជាមួយនឹងអាទិភាពសន្តិសុខជាតិផ្សេងទៀតផងដែរ ។ ប៉ុន្តែទោះជាយ៉ាងណា សំណើនេះត្រូវជាប់គាំង និងស្ថិតក្នុងការជជែកវែកញែកជុំវិញគោលនយោបាយអន្តោប្រវេសន៍ និងសន្តិសុខព្រំដែនរបស់អាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ អាមេរិក យល់ព្រមលក់អាវុធជាបន្ទាន់ ទៅឲ្យអ៊ីស្រាអែល

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ