ព័ត៌មានអន្ដរជាតិ
រូបភាពប្តីប្រពន្ធជនជាតិចិន ទិញផ្ទះដំបូង ធ្វើឲ្យមនុស្សជាច្រើនរំជួលចិត្តខ្លាំង
គូស្វាមីភរិយាមានវ័យជាង ៥០ ឆ្នាំមួយគូបានសម្រេចចិត្តទិញផ្ទះដំបូង បន្ទាប់ពីធ្វើការយ៉ាងលំបាកអស់រយៈពេលកន្លះជីវិត។ បើទោះបីជាប្រពន្ធមិនចេះអក្សរ ប៉ុន្តែស្វាមីបានកាន់ដៃនិងបង្រៀនពីរបៀបសរសេរឈ្មោះ និងចុះហត្ថលេខាលើកិច្ចសន្យា។

រូបភាពដែលបានផ្សព្វផ្សាយតាមអ៊ីនធឺណិតចិន បង្ហាញឲ្យឃើញគូស្នេហ៍មួយគូវ័យចំណាស់ស្លៀកពាក់សាមញ្ញ មានផ្ទៃមុខស្លេក ដៃមើលទៅក្រាស់និងគ្រើមពីការប្រឹងប្រែង។ ពួកគេបានសម្រេចចិត្តមកទិញផ្ទះនៅខេត្ត Henan តែដោយសារប្រពន្ធមិនចេះអក្សរ កត្តានេះធ្វើឲ្យប្តីជួយកាន់ដៃគាត់សរសេរឈ្មោះ និងចុះកិច្ចសន្យា។ នេះបានក្លាយជាឈុតមួយដែលធ្វើឲ្យមនុស្សរំជួលចិត្តនិងស្រក់ទឹកភ្នែកជាខ្លាំង។
យោងតាមរបាយការណ៍បានរកឃើញថា អ្នកទាំងពីរបានធ្វើដំណើរពីស្រុកកំណើតមកធ្វើការនៅទីក្រុងនេះ។ បន្ទាប់ពីធ្វើការយ៉ាងលំបាកអស់រយៈពេលកន្លះជីវិត នៅទីបំផុតពួកគេអាចសន្សំប្រាក់បានគ្រប់គ្រាន់ ហើយចង់ទិញផ្ទះមួយដើម្បីចាក់ឫសក្នុងទីក្រុងមួយនេះ។
បើតាមការបង្ហាញរបស់បុគ្គលិកផ្នែកលក់ ប្តីប្រពន្ធនេះបានជ្រើសរើសអចលនទ្រព្យអស់រយៈពេលជាយូរ។ មុននឹងសម្រេចចិត្តលើប្រភេទផ្ទះដែលខ្លួនចង់បាន រួចត្រឡប់ទៅរៀបចំលុយនិងឯកសារហើយចាំចុះកិច្ចសន្យា។ ក្នុងអំឡុងពេលដំណើរការទាំងមូល ប្តីគឺជាអ្នកណែនាំហើយបន្តសួរសំណួរជាមួយមន្ត្រី ខណៈពេលដែលប្រពន្ធជាអ្នកស្តាប់ដ៏ល្អ ហើយហាក់ដូចជាជឿទុកចិត្តប្ដីរបស់គាត់ខ្លាំងណាស់។
ទោះយ៉ាងណាក៏ដោយ ការចុះហត្ថលេខាលើកិច្ចសន្យាជាធម្មតាត្រូវបានភ្ជាប់ទៅនឹងឈ្មោះនៅលើវិញ្ញាបនបត្រអចលនទ្រព្យ។ ក្នុងករណីខ្លះនៅពេលប្តីប្រពន្ធមកទិញផ្ទះ ដូច្នេះរាល់ការប្រឹងប្រែងត្រូវបានធ្វើឡើងដើម្បីរារាំងអ្នកផ្សេងពីការចូលរួមក្នុងកិច្ចសន្យា។ ប៉ុន្តែអ្វីដែលគូស្នេហ៍វ័យកណ្តាលមួយគូនេះបានធ្វើ គឺគួរឲ្យភ្ញាក់ផ្អើល។
បុរសចំណាស់ជាស្វាមីអាចអានបាន តែប្រពន្ធគាត់អានមិនបាន ហើយក៏សរសេរឈ្មោះក៏មិនបានដែរ ដូច្នេះខាងផ្នែកលក់ផ្ទះមិនអនុញ្ញាតឲ្យគាត់ចុះហត្ថលេខាទេ។ លុះដល់ថ្ងៃចុះកិច្ចសន្យា គាត់បាននាំប្រពន្ធទៅជាមួយ ពេលចុះកិច្ចសន្យា ហើយឃើញថាប្រពន្ធគាត់ច្របូកច្របល់ គាត់បានចាប់ដៃមនុស្សជាទីស្រលាញ់ ហើយសរសេរឈ្មោះរបស់ភរិយាដោយប្រយ័ត្នប្រយែង និងព្រមទាំងចុះកិច្ចសន្យា។ ពេលប្រពន្ធឃើញប្តីធ្វើបែបនេះ គាត់មិនអាចលាក់ស្នាមញញឹមនៅលើមុខរបស់គាត់បានទេ។ នេះជាផ្ទះដំបូងក្នុងជីវិតពួកគេ ហើយវាគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត ដែលអ្នកទាំងពីរបានប្រឹងប្រែងអស់មួយជីវិត។
យ៉ាងណាមិញ ក្រោយឈុតដ៏គួរឲ្យចាប់អារម្មណ៍នេះត្រូវបានគេថតបានហើយបង្ហោះតាមអ៊ីនធឺណិត មនុស្សគ្រប់គ្នាបញ្ចេញមតិយល់ស្របថា នេះជាស្នេហាពិត! ដោយគ្មានការគណនា ឬផែនការ ប៉ុន្តែវាសាមញ្ញ និងមិនអាចកាត់ថ្លៃបាន។ ពួកគេចង់ចំណាយពេលពេញមួយជីវិតរបស់ពួកគេជាមួយគ្នា។ ដូច្នេះ មិនចាំបាច់មានការសង្ស័យនោះទេ។ អ្នកទាំងពីរបានធ្វើការយ៉ាងលំបាកអស់មួយជីវិតរបស់ពួកគេ។ ហើយទីបំផុតអាចទិញផ្ទះមួយ ចាក់ឬសនៅក្នុងទីក្រុង។ បុរសជាប្តីមិនកេងចំណេញលើមនុស្សដែលគាត់ស្រលាញ់ ទោះបីជាប្រពន្ធមិនចេះអក្សរក៏ដោយ។ ប៉ុន្តែគាត់ក៏បានជួយនាងចុះហត្ថលេខាលើកិច្ចសន្យាជាមួយគ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖sanook
ចុចអាន៖អតីតសេដ្ឋីចិនម្នាក់ យំអង្វរសុំលុយមហាជនបញ្ជូនកូនទៅរៀននៅអាមេរិក តែត្រូវគេរិះគន់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ