Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នឹងបើកសម័យប្រជុំពិសេសស្តីពីស្ថានភាព មីយ៉ាន់ម៉ា

បានផុស

នៅ

ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (HRC) បាននិយាយថា ខ្លួននឹងរៀបចំសម័យប្រជុំពិសេសមួយស្តីពីប្រទេសមីយ៉ាន់ម៉ានៅថ្ងៃសុក្រនេះ ស្របពេលការិយាល័យអង្គការសហប្រជាជាតិមួយនេះ បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រើអំពើហិង្សាដោយកងកម្លាំងសន្តិសុខប្រឆាំងនឹងក្រុមបាតុករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកសម្របសម្រួលអង្គការសហប្រជាជាតិនិងអ្នកសម្របសម្រួលផ្នែកមនុស្សធម៌ក្នុងប្រទេសមីយ៉ាន់ម៉ាលោក Ola Almgren បាននិយាយថា “ខ្ញុំសូមអំពាវនាវឲ្យកងកម្លាំងសន្តិសុខ គោរពសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាន រួមទាំងសិទ្ធិក្នុងការប្រមូលផ្តុំដោយសន្តិវិធីនិងសេរីភាពក្នុងការបញ្ចេញមតិផងដែរ”។

លោកបានកត់សម្គាល់ថា“ ការប្រើប្រាស់កម្លាំងមិនសមាមាត្រទៅលើបាតុករ គឺមិនអាចទទួលយកបានទេ”។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យ HRC លោក Roland Gomez បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតរបស់ UN នៅទីក្រុងហ្សឺណែវថា “សម័យប្រជុំនេះកំពុងត្រូវបានរៀបចំឡើងបន្ទាប់ពីមានសំណើដែលដាក់ដោយចក្រភពអង់គ្លេសនិងសហគមន៍អ៊ឺរ៉ុប”។

លោក Gomez បាននិយាយថា វាគ្មិនភាគច្រើននឹងចូលរួមហើយយើងក៏រំពឹងថា នឹងទទួលបានពង្រាងសេចក្តីសម្រេចមួយមុនកិច្ចប្រជុំនៅថ្ងៃសុក្រផងដែរ។

លោក Gomez និយាយថា សម័យប្រជុំបន្ទាប់របស់ HRC នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ខែកុម្ភៈដល់ថ្ងៃទី២៣ខែមីនា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម