ព័ត៌មានអន្ដរជាតិ
ប៉ាតាយ៉ា បើកលក់សារធាតុញៀនបញ្ចូលក្នុងប៉េងប៉ោង យ៉ាងរំភើយ
សារធាតុញៀនបញ្ចូលក្នុងប៉េងប៉ោងខុសច្បាប់ត្រូវបានគេប្រទះឃើញដាក់លក់យ៉ាងបើកចំហនៅហាងលក់កញ្ឆាមួយកន្លែងនៅផ្លូវ Walking Street ក្នុងទីក្រុងទេសចរណ៍ប៉ាតាយ៉ា បើទោះបីជាមានប៉ូលិសដើរល្បាតជាប្រចាំក្នុងតំបន់នោះក៏ដោយ ។

ហាងលក់ផលិតផលកញ្ឆាស្របច្បាប់នោះ មានលក់ប៉េងប៉ោងដែលបញ្ចូលដោយឧស្ម័នណាយទ្រីសអុកសៃ ដែលជាប្រភេទឧស្ម័នធ្វើឲ្យមានអារម្មណ៍រីករាយនៅលើវិថីទេសចរណ៍ដ៏ពេញនិយមក្នុងទីក្រុងជាប់មាត់សមុទ្រមួយនេះ ។
ការរកឃើញនោះកើតមានឡើង បន្ទាប់ពីប៉ូលិសបានដាក់ការសង្ស័យនៅក្នុងហាងលក់កញ្ឆាមានដាក់សញ្ញាថា “Happy Balloon” ដែលទិញ ១០ ប៉េងប៉ោងថែមជូន ២ ប៉េងប៉ោង រួមជាមួយស្រាបៀមួយកែវដោយឥតគិតថ្លៃ ហើយនៅពេលដែលចុះឆែកឆេរទៅ ក៏ឃើញភ្ញៀវកំពុងផ្លុំប៉េងប៉ោងមានបញ្ចូលសារធាតុញៀនលេងយ៉ាងសប្បាយ ។

ចំពោះការលក់ឧស្ម័នប្រភេទនេះនៅក្នុងប្រទេសថៃ ត្រូវបានហាមឃាត់ក្រោមច្បាប់ឱសថឆ្នាំ ១៩៦៧ ដែលជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០,០០០ បាត ។
គួរបញ្ជាក់ថា ការប្រើប្រាស់ប៉េងប៉ោងដែលផ្ទុកសារធាតុញៀន ឬឧស្ម័នណាយទ្រីសអុកសៃ បង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សរសៃប្រសាទ សរសៃឈាម ធ្វើឲ្យបាត់ស្មារតីចងចាំ និងគាំងបេះដូង រហូតដល់បាត់បង់ជីវិតផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ The Nation

-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានជាតិ៣ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា