Connect with us

ព័ត៌មានអន្ដរជាតិ

លោក Netanyahu ៖ “ប្រតិបត្តិការសឹករបស់ អ៊ីស្រាអែល គឺស្របច្បាប់ ហើយយុត្តិធម៌ពិតជាឈរនៅខាងយើង”

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទនៅតែរក្សាពាក្យសម្ដីរបស់ខ្លួនដដែលថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបគឺជា “រឿងស្របច្បាប់” ហើយយុត្តិធម៌គឺពិតជាឈរនៅខាងអ៊ីស្រាអែល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Netanyahu បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា សង្រ្គាមនៅតែកំពុងក្ដៅគគុកទាំងនៅភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្គាហ្សា ក្រោមគោលដៅកម្ចាត់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស បញ្ជូនចំណាប់ខ្មាំងទាំងអស់ត្រឡប់មកវិញ ជាពិសេសគឺការធានាដល់តំបន់ហ្គាហ្សា មិនឲ្យវិលទៅរកការគំរាមកំហែងដល់ប្រទេសអ៊ីស្រាអែលទៀតនោះឡើយ ។

ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រីក៏បានប្រាប់អធិការបតីអាល្លឺម៉ង់ Olaf Scholz និងប្រធានាធិបតីបារាំង Emmanuel Macron ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទថា វាក៏មិនអាចទៅរួចនោះដែរ ដែលត្រូវប្រើដៃម្ខាងក្នុងការកម្ចាត់ក្រុមហាម៉ាស និងដៃម្ខាងទៀតទប់សម្ពាធពីបរទេសឲ្យបញ្ចប់សង្គ្រាម ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ៊ីស្រាអែលហាក់ដូចជាមិនខ្វល់ពីការព្រមានពីបរទេសឡើយ ពោលចាប់តាំងពីថ្ងៃទី១ ខែធ្នូ ក្រោយពេលដែលការផ្អាកបាញ់មនុស្សធម៌អស់សុពលភាព កងកម្លាំងអ៊ីស្រាអែលបានចាប់ផ្ដើមប្រតិបត្តិការវាយប្រហារលើគោលដៅក្រុមហាម៉ាសជាង ៣,៥០០ កន្លែងក្នុងតំបន់ហ្គាហ្សា ។

ស្របពេលជាមួយគ្នានេះ អ៊ីស្រាអែលអះអាងថា ការបន្តវាយសង្គ្រប់របស់ខ្លួននៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា គឺដោយសារតែសង្ស័យថា មេដឹកនាំក្រុមប្រដាប់អាវុធហាម៉ាសនៅតំបន់ហ្គាហ្សាគឺលោក Yahya Sinwar កំពុង​លាក់​ខ្លួន​នៅក្នុងទីក្រុង Khan Younis ។

គួរបញ្ជាក់ថា សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហាម៉ាសបានបន្តអូសបន្លាយពេលជាង ២ ខែមកហើយ ដោយក្នុងនោះភាគីខាងអ៊ីស្រាអែលបានបាត់បង់ជីវិតមនុស្សប្រមាណ ១,២០០ នាក់ និងទាហាន ១០៤ នាក់ ខណៈនៅតំបន់ហ្គាហ្សាមានជនស៊ីវិលជាង ១៨,២០០ នាក់ត្រូវបានសម្លាប់ និងប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ក្រោយការវាយប្រហារមិនប្រណីដៃរបស់កងកម្លាំងរបស់លោក Netanyahu ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ លោក Netanyahu ព្រមាន លីបង់ ប្រយ័ត្នធ្លាក់ខ្លួនដូចតំបន់ហ្គាហ្សា បើក្រុម ហេសបូឡាប្រកាសសង្គ្រាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

ថៃ​មានចំណាប់ខ្មាំង​៨រូប​នៅ​ក្នុងដៃហាម៉ាស និង​អំពាវ​នាវឲ្យដោះលែង​ក្រោម​បទឈប់បាញ់នេះ​​

នយោបាយ១ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើលអះអាងថា ទណ្ឌិត សម រង្ស៊ីមានចេតនាយកឃាតកម្មលោក លិម គិមយ៉ា ធ្វើជាឈ្នាន់​បន្តជីវិតនយោបាយរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ចំណាប់​ខ្មាំងដំំបូង​ត្រូវដោះលែង​ ក្រោម​បទឈប់​បាញ់អ៊ីស្រាអែល-​ហាម៉ាស​​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការសាងសង់​ទប់ស្កាត់ច្រាំងទន្លេនៅខាងក្រោយវត្តមាន់ដប់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ចរាចរណ៍១០ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

សន្តិសុខសង្គម២១ ម៉ោង មុន

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត

ព័ត៌មានជាតិ៥ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

Sokha Hotels

ព័ត៌មានពេញនិយម