ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល-ហាម៉ាស ប្រយុទ្ធគ្នាទ្រង់ទ្រាយធំ ខណៈមនុស្សស្លាប់នៅហ្គាហ្សា កើនលើស ១៨២០០នាក់
ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា បានកើតឡើងកាលពីថ្ងៃចន្ទទី១១ខែធ្នូ ក្នុងសង្រ្គាមបង្ហូរឈាមបំផុតមិនធ្លាប់មាននៅតំបន់ហ្គាហ្សា ខណៈគិតត្រឹមពេលនេះ មានជនជាតិប៉ាឡេស្ទីនជាង១៨២០០ នាក់ និងទាហានអ៊ីស្រាអែល១០៤នាក់ហើយ ដែលត្រូវបានរាយការណ៍ថា បាត់បង់ជីវិត។

តាមការបញ្ជាក់ពីក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស, ចំនួនមនុស្សស្លាប់ចុងក្រោយគឺ ១៨២០៥នាក់ ភាគច្រើនជាស្ត្រី និងកុមារ។
សង្រ្គាមត្រូវបង្កឡើងដោយការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ខែតុលា ដែលបានសម្លាប់មនុស្សប្រហែល១២០០នាក់ នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ហើយចាប់ចំណាប់ខ្មាំងរាប់សិបនាក់ ចូលទៅក្នុងតំបន់ហ្គាហ្សា។

ហើយថ្មីៗ ចលនានេះព្រមានថា ចំណាប់ខ្មាំងនៅសល់ទាំង១៣៧នាក់ នឹងគ្មានជីវិតត្រលប់ទៅវិញឡើយ លុះត្រាតែអ៊ីស្រាអែល បំពេញតាមការទាមទាររបស់ខ្លួន និងដោះលែងអ្នកទោសប៉ាឡេស្ទីនបន្ថែមទៀត។
ការប្រយុទ្ធគ្នាទ្រង់ទ្រាយធំនៅតែបន្តក្នុងតំបន់ហ្គាហ្សា ដោយក្រុមសកម្មប្រយុទ្ធជីហាដឥស្លាមនិយាយថា ពួកគេបានបំផ្ទុះផ្ទះមួយខ្នងក្នុងទីក្រុង Khan Yunis ភាគខាងត្បូងហ្គាហ្សា ជាកន្លែងដែលទាហានអ៊ីស្រាអែល កំពុងស្វែងរកផ្លូវក្រោមដី។
គ្រាប់រ៉ុកកែតដែលបាញ់ចេញពីតំបន់ហ្គាហ្សា ក៏បានវាយប្រហារតំបន់ Holon ជាយក្រុង Tel Aviv នៃប្រទេសអ៊ីស្រាអែល ដែលបណ្តាលឲ្យជនស៊ីវិលម្នាក់រងរបួសផងដែរ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអំពាវនាវឲ្យក្រុមហាម៉ាសចុះចាញ់ឥឡូវនេះ ខណៈរដ្ឋាភិបាលរបស់លោកអះអាងថា សកម្មប្រយុទ្ធរាប់ពាន់នាក់ត្រូវបានសម្លាប់ក្នុងសង្គ្រាម ដែលបច្ចុប្បន្ន បានឈានដល់ខែទី៣ហើយ។
ភាគច្រើននៃតំបន់ហ្គាហ្សា ត្រូវខ្ទេចខ្ទីក្លាយជាគំនរបាក់បែក ហើយអង្គការសហប្រជាជាតិប៉ាន់ប្រមាណថា មនុស្ស១.៩លាននាក់ក្នុងចំណោមប្រជាជន ២.៤លាននាក់ ត្រូវបានផ្លាស់ទីលំនៅ ដែលប្រហែលពាក់កណ្តាលគឺជាកុមារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ