ព័ត៌មានអន្ដរជាតិ
សេតវិមាន បារម្ភខ្លាំង ក្រោយលោក ត្រាំ ប្រកាសចង់ក្លាយខ្លួនជា ជនផ្តាច់ការ
មន្ត្រីសេតវិមានបាននិយាយកាលពីថ្ងៃចន្ទទី១១ ខែធ្នូថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កំពុងបារម្ភនិងធ្វើការដើម្បីប្រឆាំង ការគំរាមកំហែងលទ្ធិប្រជាធិបតេយ្យដែលអាមេរិកមិនធ្លាប់ជួបប្រទះសោះពីមុនមក។ នេះគឺជាការឆ្លើយតបទៅនឹង សេចក្តីអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ ដែលថា លោកចង់ក្លាយជា ជនផ្តាច់ការមួយថ្ងៃ ប្រសិនបើជាប់ឆ្នោតអាណត្តិទីពីរ។

ក្នុងអំឡុងសុន្ទរកថាកាលពីថ្ងៃអាទិត្យ លោក ត្រាំ បានបញ្ជាក់ជាថ្មីនូវសេចក្តីថ្លែងការណ៍ដែលលោកធ្វើឡើងជាមួយទូរទស្សន៍ Fox News កាលពីសប្តាហ៍មុនថា លោកមិនមានបំណងក្លាយជាជនផ្តាច់ការទេ ប្រសិនបើឈ្នះតំណែងប្រធានាធិបតីម្តងទៀត ប៉ុន្តែប្រហែលជាអាចធ្វើមួយថ្ងៃ។
លោក ត្រាំ បានប្រាប់ពិធីជួបជុំប្រចាំឆ្នាំ New York Young Republican Club ថា “ខ្ញុំបាននិយាយថា ខ្ញុំចង់ក្លាយជាជនផ្តាច់ការមួយថ្ងៃ ហើយអ្នកដឹងទេថា ហេតុអ្វីបានជាខ្ញុំចង់ក្លាយជាជនផ្តាច់ការ? នោះគឺដោយសារខ្ញុំចង់បានជញ្ជាំងមែនទេ? ខ្ញុំចង់បានជញ្ជាំង ហើយខ្ញុំចង់ខួង ខួង ខួង”។
នៅពេលសួរអំពីការអត្ថាធិប្បាយរបស់លោក ត្រាំ, អ្នកនាំពាក្យសេតវិមានលោក Andrew Bates និយាយថា លោក បៃដិន កំពុងធ្វើការដើម្បីការពារលទ្ធិប្រជាធិបតេយ្យអាមេរិក និងដើម្បីបង្រួបបង្រួមប្រជាជនដែលមានទស្សនៈនយោបាយ ប្រឆាំងនឹងការគំរាមកំហែងបែបនេះ។

លោក ត្រាំ ដែលជាបេក្ខជននាំមុខខាងគណបក្សសាធារណរដ្ឋ បានសន្យាជាញឹកញាប់ថា នឹងសងសឹកប្រឆាំងគូប្រជែងនយោបាយ ប្រសិនបើលោកឡើងកាន់តំណែងម្តងទៀត។
លោកបានដាក់ចេញគោលនយោបាយមួយចំនួន ហើយអ្វីដែលគេចាប់អារម្មណ៍ខ្លាំង គឺលោកបានប្រកាសដកសហរដ្ឋអាមេរិក ចេញពីអង្គការណាតូ និងលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាការសាងសង់ជញ្ជាំងនៅព្រំដែនជាប់ប្រទេសម៉ិកស៊ិក។
ជញ្ជាំងនេះ គឺជាផ្នែកដ៏ធំមួយនៃគោលនយោបាយរបស់លោក ត្រាំ ចាប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ ប៉ុន្តែក្រោយពេលលោក បៃដិន ជាប់ឆ្នោត ការសាងសង់នេះ ត្រូវបានផ្អាកពាក់កណ្តាលទី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ មិនទាន់ជាប់ឆ្នោតផង លោក ត្រាំ ប្រកាសដកអាមេរិក ចេញពីស្ថាប័ននិងកិច្ចព្រមព្រៀងធំៗបាត់ទៅហើយ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល