ព័ត៌មានអន្ដរជាតិ
ជប៉ុន-អាស៊ាន រំពឹងនឹងព្រមព្រៀងលើកិច្ចសហប្រតិបត្តិការសន្តិសុខ ជាពិសេសសកម្មភាពរបស់ ចិន
ប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍រំពឹងនឹងឈានដល់កិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងកិច្ចប្រជុំកំពូលពិសេសនៅទីក្រុងតូក្យូនាថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ស្របពេលដែលមានការកើនឡើងនៃសកម្មភាពដែនសមុទ្ររបស់ប្រទេសចិន ។

ទន្ទឹមនោះ កិច្ចប្រជុំកំពូលដែលមានរយៈពេល ៣ ថ្ងៃនេះក៏ត្រូវបានរៀបចំឡើងដើម្បីរំឭកខួបលើកទី ៥០ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងអាស៊ានផងដែរ ។
ស្របពេលជាមួយគ្នានេះ ឯកសារព្រាងនៃសេចក្ដីថ្លែងការណ៍ក្នុងកិច្ចប្រជុំកំពូលនោះក៏បង្ហាញពីចក្ខុវិស័យរួមរបស់ថ្នាក់ដឹកនាំនៃសសរស្ដម្ភទាំងបី រួមទាំងការលើកកម្ពស់ការផ្លាស់ប្ដូរតជំនាន់ ខណៈស្ដីពីសន្តិភាព និងស្ថិរភាពវិញ ភាគីពាក់ព័ន្ធទាមទារឲ្យ “ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រួមទាំងកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រ” ផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ វាទំនងជាការឆ្លើយតបទៅនឹងសកម្មភាពបោះជំហានឆ្ពោះទៅមុខរបស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង ស្របពេលដែលនៅផ្នែកខ្លះនៃដែនទឹកមួយនេះកំពុងមានជម្លោះ ។

សេចក្ដីថ្លែងការណ៍នៃផែនការអនុវត្តនោះ ក៏បានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងសម្រាប់ការកសាងសមត្ថភាពដែនសមុទ្រ ហើយជម្លោះគួរតែត្រូវបានដោះស្រាយតាមរយៈ “មធ្យោបាយសន្តិភាព ដោយមិនប្រើការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ស្របតាមគោលការណ៍ទទួលស្គាល់ជាសកលនៃច្បាប់អន្តរជាតិ” ។
បន្ថែមពីនេះ សេចក្ដីថ្លែងការណ៍នោះក៏អំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែន ចំពេលមានការកើនឡើងនៃករណីក្លែងបន្លំឆ្លងព្រំដែន ខណៈសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតក៏ត្រូវបានលើកយកពិភាក្សាដូចគ្នា ហើយជប៉ុន និងអាស៊ានក៏នឹងរួមគ្នាដាក់របាយការណ៍ស្តីពីវឌ្ឍនភាពដែលភាគីទាំងពីរសម្រេចធ្វើបាន នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំមួយនេះផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ចម្លើយសារភាពរបស់សមាជិកក្រុមហាម៉ាស ដែលលើកទង់ ស សុំចុះចាញ់ អ៊ីស្រាអែល

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ