Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនឈីប អាមេរិក ចាប់ដៃគូជាមួយ វៀតណាម ដើម្បីអភិវឌ្ឍន៍ AI

បានផុស

នៅ

​ក្រុមហ៊ុនផលិតបន្ទះឈីប Nvidia របស់សហរដ្ឋអាមេរិកបានពង្រីកភាពជាដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាកំពូលវៀតណាម ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា AI និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរ​ទស្សនកិច្ចទៅកាន់ទីក្រុងហាណូយ លោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvdia បញ្ចាក់ថា វៀតណាមគឺជាដៃគូដ៏សំខាន់របស់ក្រុមហ៊ុនរួចទៅហើយ ដោយសារតែមានអតិថិជនជាច្រើននៅទីនោះ ។ ជាមួយគ្នានេះ Nvidia ​នឹងធ្វើឲ្យទំនងកាន់តែស៊ីជម្រៅបន្ថែមទៀតផងដែរ តាមរយៈភាពជាដៃគូនឹងក្រុមហ៊ុនធំៗវៀតណាមដូចជា Viettel, FPT, Vingroup, VNG ជាដើម ។

ក្រុមហ៊ុន Nvidia បានបណ្តាក់ទុន ២៥០ លានដុល្លារក្នុងប្រទេសវៀតណាម ហើយបានចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេក្នុងការដាក់ពង្រាយបច្ចេកវិទ្យា AI នៅក្នុងប្រតិបត្តិការ Cloud, ឧស្សាហកម្មរថយន្ត និងថែទាំសុខភាព ។

ស្របពេលជាមួយគ្នានេះ ដំណើរទស្សនកិច្ចរបស់នាយកប្រតិបត្តិ Nvidia កើតមានឡើង ចំពេលដែលប្រទេសវៀតណាមកំពុងព្យាយាមពង្រីកខ្លួនទៅលើការរចនា ក៏ដូចជាការផលិតបន្ទះឈីប ។

ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីវិនិយោគវៀតណាម លោក Nguyen Chi Dzung និយាយថា វៀតណាមកំពុងរៀបចំយន្តការ និងលើកទឹកចិត្តដើម្បីទាក់ទាញគម្រោងវិនិយោគក្នុងឧស្សាហកម្ម semiconductor និង AI ខណៈលោកក៏បានស្នើឲ្យ Nvidia ពិចារណាលើការបង្កើតកន្លែងស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងវៀតណាមតាមសំណើរបស់លោកនាយកប្រតិបត្តិរបស់ក្រុមហ៊ុនផងដែរ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ VN Express

ចុចអាន៖ ប៉ាតាយ៉ា បើកលក់សារធាតុញៀនបញ្ចូលក្នុងប៉េងប៉ោង យ៉ាងរំភើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម