ព័ត៌មានអន្ដរជាតិ
រឿងអាស្រូវពុករលួយនៅ ជប៉ុន ឈានដល់ការដកតំណែងរដ្ឋមន្ត្រីកំពូលៗ និងអ្នកនាំពាក្យរដ្ឋាភិបាល
សភាជាន់ទាបរបស់ប្រទេសជប៉ុនបានបោះឆ្នោតលែងផ្ដល់ទំនុកចិត្តលើលោក Matsuno Hirokazu ធ្វើជាអ្នកនាំពាក្យរដ្ឋាភិបាលទៀតហើយ ដោយសារតែរឿងអាស្រូវពុករលួយលើលុយជាង ១០០ លានយ៉េន (៦៩ ម៉ឺនដុល្លារ) ដែលបានប្រើប្រាស់ក្នុងយុទ្ធនាការ និងច្បាប់បោះឆ្នោត ។
លោក Matsuno ស្ថិតក្នុងចំណោមសមាជិកសភាជាច្រើនរូបដែលជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវមិនបានរាយការណ៍អំពីប្រាក់រាប់ម៉ឺនដុល្លារ ដែលទទួលបានក្នុងកិច្ចខិតខំប្រឹងប្រែងរៃអង្គាសថវិកានៅក្នុងបក្ខពួកគណបក្សសម្ព័ន្ធប្រជាធិបតេត្យសេរី (LDP) ។
ទន្ទឹមនោះ រឿងនេះក៏កំពុងធ្វើឲ្យលោកនាយករដ្ឋមន្ត្រី Fumio Kishida ឈឺក្បាលខ្លាំងផងដែរ ហើយកំពុងពិចារណារុះរើគណៈរដ្ឋមន្ត្រីទាំងស្រុង រួមទាំងការដកតំណែងថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល និងគណបក្ស រាប់ចាប់ពីតំណែងតូចតាច ទៅដល់សមាជិកទាំងអស់នៃបក្សពួកដែលធ្លាប់ដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី Shinzo Abe ។
នៅពេលនេះ សមាជិកនៃបក្សពួកចំនួន ១៥ រូបដែលស្ថិតនៅក្នុងជួររដ្ឋាភិបាល ក្នុងនោះមានរដ្ឋមន្ត្រីចំនួន ៤ នាក់ អនុរដ្ឋមន្ត្រីចំនួន ៥ នាក់ និងមន្ត្រីនយោបាយចំនួន ៦ នាក់ ខណៈដែល ៣ នាក់ទៀតជានាយកប្រតិបត្តិរបស់បក្ស LDP សុទ្ធសឹងតែក្នុងចំណោមអ្នកដែលនឹងត្រូវដកតំណែង ។
គួរបញ្ជាក់ថា រឿងអាស្រូវពុករលួយផ្នែកហិរញ្ញវត្ថុនេះកើតមានឡើង ស្របពេលដែលជប៉ុនត្រៀមនឹងរៀបចំកិច្ចប្រជុំកំពូលពិសេសជាមួយសមាជិកអាស៊ារយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូក្នុងទីក្រុងតូក្យូ ខណៈគណបក្ស LDP ដែលកាន់អំណាចស្ទើរតែគ្រប់យុគសម័យក្រោយសង្គ្រាមរបស់ប្រទេសជប៉ុន ក៏នឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនៅខែកញ្ញា និងការបោះឆ្នោតសកលនៅខែតុលា ឆ្នាំ២០២៥ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK / Japan Times
ចុចអាន ៖ អតីតទាហាន ជប៉ុន ៣ នាក់ជាប់ទោសពីបទរំលោភផ្លូវភេទមិត្តរួមការងារ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់