Connect with us

ព័ត៌មានអន្ដរជាតិ

មហាសន្និបាត UN អនុម័តសេចក្តីសម្រេចទាមទារឲ្យមានបទឈប់បាញ់ ក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាស់

បានផុស

នៅ

ក្នុងសម័យប្រជុំពិសេស កាលពីថ្ងៃអង្គារទី១២ខែធ្នូ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយ ដែលទាមទារឲ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។

(រូបថត៖ PBS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈប្រតិភូមហាសន្និបាត បានបោះឆ្នោតលើសេចក្តីសម្រេចស្នើឡើងដោយប្រទេសអេហ្ស៊ីប ដែលបង្ហាញពីក្តីកង្វល់យ៉ាងខ្លាំង អំពីស្ថានភាពនៅជ្រោយហ្គាហ្សា។ សំណើនេះអំពាវនាវឲ្យមានការផ្អាកបាញ់ក្នុងជម្លោះ អ៊ីស្រាអែល-ហាម៉ាស រួមជាមួយការដោះលែងចំណាប់ខ្មាំងទាំងអស់ និងធានាឲ្យជំនួយមនុស្សធម៌អាចចូលទៅក្នុងតំបន់នោះបាន។

សេចក្តីសម្រេចខាងលើ ​ត្រូវ​បាន​អនុម័តដោយ​សំឡេងគាំទ្រ​ភាគ​ច្រើនចំនួន១៥៣ រួម​ទាំង​ប្រទេស​ជប៉ុននិង​បារាំងផងដែរ។ យ៉ាងណា មាន២៣ប្រទេសអនុបវាទ រួមទាំងអង់គ្លេសផងដែរ រីឯសហរដ្ឋ​អាមេរិកនិង​អ៊ីស្រាអែល ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​បោះឆ្នោត​ប្រឆាំងទាំង១០។

(រូបថត៖ CTV)

មុននេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានស្នើដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំពាវនាវឲ្យមានបទឈប់បាញ់ក្នុងសង្គ្រាម ប៉ុន្តែកាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមប្រឹក្សានេះ បានបរាជ័យក្នុងការអនុម័តសេចក្តីសម្រេចមួយសម្រាប់បទឈប់បាញ់មនុស្សធម៌នៅក្នុងជម្លោះ ដោយសារសហរដ្ឋអាមេរិក វេតូ។

ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីសម្រេចរបស់មហាសន្និបាត មិនមានកាតព្វកិច្ចផ្លូវច្បាប់ទេ ប៉ុន្តែវាជាការបង្ហាញពីមតិឯកភាពក្នុងសហគមន៍អន្តរជាតិ ដោយសារប្រទេសជាសមាជិក UN ទាំង១៩៣ប្រទេស អាចបោះឆ្នោតបាន។

(រូបថត៖ AFP)

មហាសន្និបាតកាលពីខែតុលា បានអនុម័តសេចក្តីសម្រេចមួយ ដោយអំពាវនាវឲ្យមានបទឈប់បាញ់មនុស្សធម៌នៅក្នុងជម្លោះ ដែលពេលនោះមានសមាជិកចំនួន១២១ បោះឆ្នោតគាំទ្រ។

ការអនុម័តចុងក្រោយនៃសេចក្តីសម្រេចរបស់ UN ក៏បង្ហាញពីភាពឯកោជាអន្តរជាតិរបស់អ៊ីស្រាអែលនិងអ្នកគាំទ្ររបស់ខ្លួនគឺសហរដ្ឋអាមេរិកផងដែរ ស្របពេលតំបន់ហ្គាហ្សា កំពុងប្រឈមនឹងវិបត្តិមនុស្សធម៌ ខណៈការសងសឹករបស់អ៊ីស្រាអែលនៅតែបន្ត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ UN បោះឆ្នោតគាំទ្រយ៉ាងលើសលប់ ឲ្យមានបទឈប់បាញ់មនុស្សធម៌នៅ ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២៧ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៤៣ នាទីutes មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានជាតិ២ ម៉ោង មុន

ដើម្បីបង្ហាញការយកចិត្តទុកដាក់បងប្អូនម៉ូស្លីម កម្ពុជានឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម