Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគ្នាចំនួន ៣៦

បានផុស

នៅ

កាលពីថ្ងៃអង្គារទី១២ខែធ្នូ អគ្គលេខាបក្សវៀតណាមលោក Nguyen Phu Trong និងសមភាគីចិនលោក Xi Jinping បានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៣៦ សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរួមទាំងសន្តិសុខ និងការអភិវឌ្ឍផ្លូវដែកផងដែរ។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មានវៀតណាមរាយការណ៍ថា ក្នុងកិច្ចសន្ទនានៅទីស្នាក់ការកណ្តាលនៃគណៈកម្មាធិការមជ្ឈិមបក្សក្នុងទីក្រុងហាណូយ លោក Trong បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Xi និងភរិយា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាមចាប់ពីថ្ងៃអង្គារដល់ថ្ងៃពុធ។

បន្ទាប់ពីកិច្ចសន្ទនាថ្នាក់ខ្ពស់ លោក Trong និងលោក Xi បានស្តាប់ខ្លឹមសារនៃកិច្ចព្រមព្រៀងចំនួន ៣៦ សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដែលចុះហត្ថលេខាដោយភាគីទាំងពីរ។

ក្នុង​ចំណោម​ឯកសារ​ទាំងនោះ មាន៤ឯកសារ​ពាក់ព័ន្ធ​នឹង​នយោបាយនិង​កិច្ចការ​បរទេស ហើយ​ឯកសារ​ទាំង​នោះ ​ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​បក្ស​ប្រទេស​ទាំង​ពីរ និង​អង្គភាព​ក្រសួង​ការ​បរទេស។ ឯកសារ៤ទៀត គឺពាក់ព័ន្ធនឹងសន្តិសុខនិងការពារជាតិ, ការទប់ស្កាត់ឧក្រិដ្ឋកម្ម, កិច្ចសហប្រតិបត្តិការដែនសមុទ្រ និងប្រព័ន្ធតុលាការ។ លើសពីនេះ ឯកសារចំនួន២៤គឺទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យនៅថ្នាក់រដ្ឋាភិបាល និងក្រសួង ចំណែកឯកសារ៤​ទៀតគឺ​ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​រវាងថ្នាក់​មូលដ្ឋាននៃ​ប្រទេស​ទាំងពីរ។

អគ្គលេខាបក្សវៀតណាម លោក Nguyen Phu Trong (ឆ្វេង) និងប្រធានាធិបតីចិនលោក Xi Jinping (រូបថត៖ VNA)

ក្រសួងការពារជាតិប្រទេសទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការល្បាតរួមគ្នានៅឈូងសមុទ្រតុងកឹង ខណៈក្រសួងសន្តិសុខសាធារណៈទាំង២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការទប់ស្កាត់ឧក្រិដ្ឋកម្ម និងកិច្ចព្រមព្រៀងស្តីពីការផ្ទេរអ្នកទោស។

ប្រទេសទាំងពីរ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកសាងស្ពានឆ្លងទន្លេក្រហមនៅស្រុក Bat Xat នៃខេត្ត Lao Cai ប្រទេសវៀតណាម ទៅខេត្ត Yunnan ប្រទេសចិនផងដែរ។ មិនត្រឹមប៉ុណ្ណឹង ក្រសួងដឹកជញ្ជូនវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈជាមួយគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិរបស់ប្រទេសចិន ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការផ្លូវដែក ក៏ដូចជាអនុស្សរណៈជាមួយអគ្គនាយកដ្ឋានសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសចិន ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការជំនួយសម្រាប់ការអភិវឌ្ឍផ្លូវដែកឆ្លងកាត់ព្រំដែន។

ប្រធានាធិបតីវៀតណាម លោក Vo Van Thuong (ឆ្វេង) ជាមួយប្រធានាធិបតីចិនលោក Xi Jinping (រូបថត៖ VNA)

ភាគីទាំងពីរក៏ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើតបណ្តាញព័ត៌មានទាន់ហេតុការណ៍ស្តីពីបញ្ហាទាក់ទងនឹងការនេសាទនៅសមុទ្រផងដែរ។

សូមបញ្ជាក់ជាថ្មី ចិន គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមអស់រយៈពេលជាច្រើនឆ្នាំមកនេះ ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីទឹកប្រាក់ ១៧៥.៦ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ យោងតាមទិន្នន័យគយវៀតណាម បានបង្ហាញថា ការនាំចូលទំនិញពីចិន មានប្រមាណ ៦៧ ភាគរយ ហើយលើសពីនេះ ​ចិន​មាន​ទុន​វិនិយោគ​ជាង ២៦ ពាន់​លាន​ដុល្លារ​នៅ​វៀតណាម ជាមួយ​គម្រោង​សកម្ម​ចំនួន ៤០០០ គម្រោង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ ហេតុអ្វីលោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅ វៀតណាម ក្នុងពេលនេះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម