ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន នឹងបង្កើនវត្តមានកងទ័ពជើងទឹកដើម្បីការពារអ្នកនេសាទក្នុង សមុទ្រចិនខាងត្បូង
ប្រទេសហ្វីលីពីននឹងពង្រឹងវត្តមានកងទ័ពជើងទឹករបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីការពារអ្នកនេសាទរបស់ខ្លួនខណៈមានការព្រួយបារម្ភកាន់តែខ្លាំងអំពីប្រតិបត្តិការរបស់ឆ្មាំសមុទ្រចិននៅក្នុងដែនទឹកដែលមានជម្លោះ។ នេះបើតាមការលើកឡើងដោយប្រមុខយោធាថ្មីរបស់ខ្លួនកាលពីថ្ងៃអង្គារ។

ប្រទេសហ្វីលីពីនបានប្រឆាំងនឹងច្បាប់ថ្មីមួយនៅក្នុងប្រទេសចិន ដែលអនុញ្ញាតឲ្យឆ្មាំសមុទ្ររបស់ខ្លួនឡើងឬបើកការបាញ់ទៅលើនាវាបរទេសនៅក្នុងដែនទឹកដែលខ្លួនចាត់ទុកថាជាទឹកដីរបស់ខ្លួន។ យ៉ាងណាក្តី ក្រុមមន្រ្តីបាននិយាយថា ទង្វើនេះអាចបង្កើនហានិភ័យនៃការវាយតម្លៃខុស។
ឧត្តមសេនីយ៍ឯក Cirilito Sobejana បាននិយាយនៅក្នុងសន្និសីទមួយថា “យើងនឹងបង្កើនទស្សនៈវិស័យរបស់យើងតាមរយៈការដាក់ពង្រាយធនធានកងទ័ពជើងទឹកបន្ថែមទៀត ប៉ុន្តែខ្ញុំគ្រាន់តែចង់បញ្ជាក់ឲ្យច្បាស់នូវវត្តមានកងទ័ពជើងទឹករបស់យើងនៅទីនោះ មិនមែនដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសចិនទេប៉ុន្តែដើម្បីការពារប្រជាជនរបស់យើង”។

លោក Sobejana បានថ្លែងថា “ការប្រកាសរបស់ចិនដែលថា ឆ្មាំឆ្នេរសមុទ្ររបស់ពួកគេអាចបើកការបាញ់ប្រហារទៅលើមនុស្សដែលកំពុងជ្រៀតចូលក្នុងទឹកដីរបស់ពួកគេគឺគួរឲ្យព្រួយបារម្ភណាស់។ វាគឺជាការថ្លែងដែលមិនទទួលខុសត្រូវសោះ ពីព្រោះប្រជាជនរបស់យើងនឹងមិនទៅតំបន់ជម្លោះដើម្បីធ្វើសង្គ្រាមឡើយប៉ុន្តែដើម្បីរកប្រាក់ចិញ្ចឹមជីវិត”។
ស្របពេលជាមួយគ្នានោះ ស្ថានទូតចិនប្រចាំនៅទីក្រុងម៉ានីលមិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការអត្ថាធិប្បាយលើការលើកឡើងរបស់នាយឧត្តមសេនីយ៍រូបនេះទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ SCMP

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ