ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រី ជប៉ុន រុះរើសមាជិកគណៈរដ្ឋមន្ត្រីកាលជំនាន់លោក Abe ចំនួន ៤ រូប ក្រោយរឿងអាស្រូវពុករលួយ
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida គ្រោងនឹងធ្វើការផ្លាស់ប្ដូរសមាជិកគណៈរដ្ឋមន្ត្រីចំនួន ៤ រូបនៅក្នុងជួរគណបក្សសម្ព័ន្ធប្រជាធិបតេយ្យសេរី (LDP) ដែលកាន់អំណាចស្ទើរតែគ្រប់យុគសម័យ ក្រោយសង្គ្រាមរបស់ប្រទេសជប៉ុន ដោយសារតែរឿងអាស្រូវមូលនិធិនយោបាយ ។

លោកនាយករដ្ឋមន្ត្រីរំពឹងនឹងធ្វើការរុះរើគណៈរដ្ឋមន្ត្រីនាថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ បន្ទាប់ពីសម័យប្រជុំសភាបិទបញ្ចប់នៅថ្ងៃពុធនេះ ខណៈសមាជិកទាំង ៤ រូបនោះមានប្រធានខុទ្ទកាល័យលោក Matsuno Hirokazu, រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មលោក Nishimura Yasutoshi, រដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងលោក Suzuki Junji និងរដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក Miyashita Ichiro ។
ទន្ទឹមនោះ សេចក្ដីសម្រេចចិត្តរបស់លោក Kishida ក្នុងការដកអ្នកទាំង ៤ ចេញពីតំណែង គឺជាការឆ្លើយតបទៅនឹងរឿងអាស្រូវពុករលួយលើលុយជាង ១០០ លានយ៉េន (៦៩ ម៉ឺនដុល្លារ) ដែលសុទ្ធសឹងតែជាប់ពាក់ព័ន្ធទៅនឹងបក្ខពួកដែលធ្លាប់ដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីលោក Shinzo Abe ។

ស្របពេលជាមួយគ្នានេះ អ្នកដែលនឹងត្រូវឡើងស្នងតំណែងក្នុងចំណោមសមាជិកគណៈរដ្ឋមន្ត្រីទាំង ៤ នេះ គឺត្រូវបានជ្រើសរើសជាចម្បងចេញពីបុគ្គលដែលមិនធ្លាប់ស្ថិតក្រោមការដឹកនាំរបស់លោក Abe ឡើយ ប៉ុន្តែត្រូវមានពិសោធន៍ធ្វើជារដ្ឋមន្ត្រីពីមុនមក ខណៈរដ្ឋមន្ត្រីចំនួន ៥ រូបផ្សេងទៀតដែលជាបក្ខពួករបស់លោក Abe ក៏ទំនងជាត្រូវផ្លាស់ប្ដូរផងដែរ ។
គួរបញ្ជាក់ថា រឿងអាស្រូវពុករលួយផ្នែកហិរញ្ញវត្ថុនេះកើតមានឡើង ស្របពេលដែលជប៉ុនត្រៀមនឹងរៀបចំកិច្ចប្រជុំកំពូលពិសេសជាមួយសមាជិកអាស៊ារយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូក្នុងទីក្រុងតូក្យូ ខណៈគណបក្ស LDP ក៏នឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនៅខែកញ្ញា និងការបោះឆ្នោតសកលនៅខែតុលា ឆ្នាំ២០២៥ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រឿងអាស្រូវពុករលួយនៅ ជប៉ុន ឈានដល់ការដកតំណែងរដ្ឋមន្ត្រីកំពូលៗ និងអ្នកនាំពាក្យរដ្ឋាភិបាល

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ