Connect with us

ព័ត៌មានអន្ដរជាតិ

ចំណូលផ្សាយពាណិជ្ជកម្មរបស់បណ្ដាញសង្គម X ធ្លាក់ចុះនៅសល់ត្រឹម ២.៥ ពាន់លានដុល្លារប៉ុណ្ណោះក្នុងឆ្នាំនេះ

បានផុស

នៅ

ចំណូល​របស់បណ្តាញសង្គម X ដែលបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងឆ្នាំនេះត្រូវបានសារព័ត៌មាន Bloomberg ព្យាករណ៍ថា នឹងធ្លាក់ចុះមកនៅត្រឹមតែ ២.៥ ពាន់លានដុល្លារប៉ុណ្ណោះ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកពាក់ព័ន្ធនឹងការធ្លាក់ចុះចំណូលនេះដែរ គឺដោយសារតែក្រុមហ៊ុនជាច្រើនរួមមាន Comcast និង Walt Disney បានផ្អាកការផ្សាយពាណិជ្ជកម្មរបស់ពួកគេនៅលើបណ្តាញ X ចាប់តាំងពីមហាសេដ្ឋី Elon Musk ក្លាយជាម្ចាស់ជាផ្លូវការ ។

Bloomberg បានរាយការណ៍ទៀតថា ក្រុមហ៊ុនរកប្រាក់ចំណូលបានច្រើនជាង ៦០០ លានដុល្លារក្នុងការផ្សាយពាណិជ្ជកម្មនៅក្នុង ៣ ត្រីមាសដំបូងនៃឆ្នាំ ២០២៣ ហើយរំពឹងថា នឹងមានលទ្ធផលស្រដៀងគ្នានៅត្រីមាសចុងក្រោយនេះ ។

ដោយឡែក សម្រាប់ ៤ ឆមាសចុងក្រោយនេះ ពោលគិតពីឆមាសទី ២ នៃឆ្នាំ ២០២១ ដល់ឆមាសទី ២ នៃឆ្នាំ ២០២២ បណ្ដាញសង្គម X រកចំណូលបានសរុប ៤.៧ ពាន់លានដុល្លារពីការផ្សាយពាណិជ្ជកម្ម ។

ប៉ុន្តែលោក Joe Benarroch ប្រធានផ្នែកប្រតិបត្តិការអាជីវកម្មនៅក្រុមហ៊ុន X បានឆ្លើយតបប្រាប់ទៅសារព័ត៌មាន Reuters ថា របាយការណ៍​របស់​ Bloomberg បង្ហាញពីភាពមិនពេញលេញ​នៃអាជីវកម្មរបស់ក្រុមហ៊ុន X ទាំងមូលនោះឡើយ ។

ទន្ទឹមនោះ ចំណូលនៃការផ្សាយពាណិជ្ជកម្មមានចន្លោះពី ៧០ ទៅ ៧៥ ភាគរយនៃប្រាក់ចំណូលសរុបរបស់បណ្ដាញសង្គម X ហើយតាមរយៈរបាយការណ៍នេះ ទើបនាយកប្រតិបត្តិបានកំណត់គោលដៅប្រាក់ចំណូលចំនួន ៣ ពាន់លានដុល្លារពីការផ្សាយពាណិជ្ជកម្មនៅឆ្នាំ ២០២៣ នេះ ។

គួរបញ្ជាក់ថា ចាប់តាំងពីមហាសេដ្ឋី Elon Musk កាន់កាប់ Twitter បច្ចុប្បន្នមានឈ្មោះ X ក្នុងខែតុលា ឆ្នាំ ២០២២ មក ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មប្រចាំខែនៅអាមេរិក បានធ្លាក់ចុះយ៉ាងហោចណាស់ ៥៥ ភាគរយជារៀងរាល់ខែ ៕

ប្រែសម្រួល៖ នាង​ រតនៈ

ប្រភព៖ New York Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ៣៣ នាទី មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៣ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ៤ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១១ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម