Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន៖ អ៊ី​ស្រា​អែ​ល​ កំពុងបាត់​ការ​គាំទ្រ​ជា​សកល​ ដោយសារប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក​នៅ​ ហ្គា​ហ្សា​​

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និយាយថា អ៊ីស្រាអែល ចាប់ផ្តើមបាត់បង់ការគាំទ្រជាសកលហើយ ដោយសារតែការទម្លាក់គ្រាប់បែកមិនរើសមុខ នៅតំបន់ហ្គាហ្សា។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអត្ថាធិប្បាយរបស់គាត់ធ្វើឡើងចំពោះម្ចាស់ជំនួយ ក្នុងព្រឹត្តិការណ៍រៃអង្គាសប្រាក់កាលពីថ្ងៃអង្គារទី១២ខែធ្នូ ហើយនេះត្រូវបានគេមើលឃើញថា ជាការរិះគន់ខ្លាំងបំផុតរបស់គាត់ ចំពោះថ្នាក់ដឹកនាំអ៊ីស្រាអែល។

លោក បៃដិន បានផ្តល់ការគាំទ្រជាសាធារណៈឥតងាករេដល់អ៊ីស្រាអែល ចាប់តាំងពីក្រុមហាម៉ាស បើកការវាយប្រហាររបស់ខ្លួនកាលពីថ្ងៃទី៧ខែតុលា ហើយថ្វីបើគាត់តែងតែរំលឹកថា អ៊ីស្រាអែលអាចពឹងផ្អែកលើការគាំទ្ររបស់សហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែពេលនេះ គាត់ស្រាប់តែចេញការព្រមានដោយផ្ទាល់ទៅកាន់រដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិម តែម្តង។

លោកបានប្រាប់ម្ចាស់ជំនួយចំពោះយុទ្ធនាការឃោសនាបោះឆ្នោតអាណត្តិទី២ឆ្នាំ២០២៤ថា “សន្តិសុខរបស់អ៊ីស្រាអែល អាចពឹងផ្អែកលើសហរដ្ឋអាមេរិក ប៉ុន្តែឥឡូវនេះពួកគេខ្លាំងសហរដ្ឋអាមេរិកទៅទៀត ​ប៉ុន្តែ​ពួកគេ​ចាប់ផ្តើម​បាត់បង់​ការ​គាំទ្រជាសកលហើយ ​ដោយសារ​ការ​ទម្លាក់​គ្រាប់បែក​មិនរើសមុខដែលកំពុងកើតឡើង”។

តំបន់ហ្គាហ្សា រងការទម្លាក់គ្រាប់បែក (រូបថត៖ Getty)

ទោះបីជាយ៉ាងណាក៏ដោយ លោក បៃដិន បន្ថែមថា មិនបាច់សួរអំពីតម្រូវការដើម្បីកម្ចាត់ក្រុមហាម៉ាសទេ ហើយអ៊ីស្រាអែលមានសិទ្ធិគ្រប់យ៉ាងក្នុងការធ្វើដូច្នេះ។

មុននេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ក៏និយាយដែរថា ភាគីទាំងពីរ ខ្វែងគំនិតគ្នាលើវិធីគ្រប់គ្រងស្ថានភាពតំបន់ហ្គាហ្សា ក្រោយចប់សង្គ្រាម។

លោក Netanyahu និយាយក្នុងវីដេអូមួយកាលពីថ្ងៃអង្គារទី១២ខែធ្នូថា “ពិតណាស់ មានការខ្វែងគំនិតគ្នាមែន រវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល អំពីសម័យក្រោយអស់ក្រុមហាម៉ាស។ ខ្ញុំ​ចង់​បង្ហាញ​ជំហរ​របស់​ខ្ញុំ​ឲ្យ​បាន​ច្បាស់ ខ្ញុំ​នឹង​មិន​អនុញ្ញាត​ឲ្យ​អ៊ីស្រាអែល សាង​កំហុសដូចកិច្ចព្រមព្រៀងសន្តិភាព​ទីក្រុង អូស្លូ ​ទេ”។

តំបន់ហ្គាហ្សា រងការទម្លាក់គ្រាប់បែក (រូបថត៖ Anadolu)

យ៉ាងណាក្តី លោក Netanyahu មិន​បាន​បញ្ជាក់​ថា​តើនោះជា​កំហុស​អ្វី​ទេ។ ទីក្រុងអូស្លូ នៃប្រទេសន័រវែស គឺជាកន្លែងភាគីទាំង២ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆ្នាំ១៩៩៣ ដោយមានសហរដ្ឋអាមេរិកជាអ្នកសម្រុះសម្រួល ដែលក្នុងនោះ អ៊ីស្រាអែល ទទួលយកអង្គការរំដោះប៉ាឡេស្ទីន (PLO) ជាអ្នកតំណាងប្រជាជនប៉ាឡេស្ទីន។

កាលនោះ ភាគីទាំងពីរបានព្រមព្រៀងគ្នាថា អាជ្ញាធរប៉ាឡេស្ទីននឹងគ្រប់គ្រងតំបន់ វេសប៊េង និង ហ្គាហ្សាស្រ្ទីប ដោយនាំក្តីសង្ឃឹមសម្រាប់គោលការណ៍ដើម្បីសម្រេចបាននូវគំរូរដ្ឋពីរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លោក Netanyahu ទម្លាយមូលហេតុដែលអ៊ីស្រាអែលនិងអាមេរិក ខ្វែងគំនិតគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម