ព័ត៌មានអន្ដរជាតិ
ជិត២០០ប្រទេសនៅ COP28 ឈានដល់កិច្ចព្រមព្រៀងកាត់បន្ថយ ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល
នៅថ្ងៃពុធទី១៣ខែធ្នូ តំណាងមកពីប្រទេសជិត២០០ បានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ COP28 ចាប់ផ្តើមកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលជាសកល ដើម្បីទប់ស្កាត់ផលប៉ះពាល់ដ៏អាក្រក់ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ហើយនេះជាកិច្ចព្រមព្រៀងដំបូងបង្អស់ ដែលបង្ហាញពីទីបញ្ចប់នៃយុគសម័យប្រេង។

កិច្ចព្រមព្រៀងដែលធ្វើឡើងក្នុងទីក្រុងឌូបៃ បន្ទាប់ពីការចរចាយ៉ាងតានតឹងរយៈពេលពីរសប្តាហ៍មួយនេះ គឺចង់ផ្ញើសារដ៏មានអានុភាពដល់វិនិយោគិន និងអ្នកបង្កើតគោលនយោបាយថា ពេលនេះពិភពលោកបានរួបរួមគ្នាហើយ ជាមួយបំណងបំបែកចេញពីឥន្ធនៈហ្វូស៊ីល ហើយនេះជាអ្វីដែលក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា ជាក្តីសង្ឃឹមចុងក្រោយ ដើម្បីទប់ទល់នឹងគ្រោះមហន្តរាយអាកាសធាតុ។
លោក Espen Barth Eide រដ្ឋមន្ត្រីក្រសួងការបរទេសន័រវែសនិយាយថា “វាគឺជាលើកទីមួយ ដែលពិភពលោករួបរួមគ្នា ជុំវិញសារច្បាស់លាស់បែបនេះ ស្តីពីតម្រូវការក្នុងការងាកចេញឆ្ងាយពីឥន្ធនៈហ្វូស៊ីល”។

នៅក្នុងកិច្ចព្រមព្រៀង COP28 មានប្រទេសជាង១០០ ត្រូវបានបញ្ចុះបញ្ចូលឲ្យបញ្ឈប់ការប្រើប្រាស់ប្រេង ឧស្ម័ន និងធ្យូងថ្ម ប៉ុន្តែទទួលបានការជំទាស់យ៉ាងខ្លាំងពីក្រុមប្រទេសផលិតប្រេង OPEC ដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលប្រកែកថា ពិភពលោកអាចកាត់បន្ថយការបំភាយឧស្ម័ន ដោយមិនចាំបាច់ចោលឥន្ធនៈនោះទេ។
ការជំទាស់នេះហើយ បានជំរុញឲ្យកិច្ចប្រជុំកំពូល ត្រូវអូសបន្លាយពេលដល់ទៅលើសម៉ោង។ ឥឡូវ នៅពេលកិច្ចព្រមព្រៀងនេះឈានដល់ ប្រទេសនានា មានទំនួលខុសត្រូវក្នុងការអនុវត្តកិច្ចព្រមព្រៀង តាមរយៈគោលនយោបាយជាតិនិងការវិនិយោគ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ប្រវត្តិសាស្រ្ត! ប្រទេសអ្នកមាន យល់ព្រមសងប្រទេសអ្នកក្រ ដែលខូចខាតដោយសារ អាកាសធាតុ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ