ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង គំរាមកម្ទេច កូរ៉េខាងជើង ឲ្យហិនហោច
ក្នុងកិច្ចប្រជុំនៃមេបញ្ជាការយោធាកំពូលកាលពីថ្ងៃពុធ ទី១៣ ខែធ្នូ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Shin Won-sik បានគំរាមកម្ទេចប្រទេសកូរ៉េខាងជើងឲ្យហិនហោច ជាការសងសឹកចំពោះសកម្មភាពដែលមិនប្រុងប្រយ័ត្នណាមួយ។

សម្តីព្រមានធ្ងន់ៗនេះកើតឡើង បន្ទាប់ពីកូរ៉េខាងជើងនិយាយកាលពីខែមុនថា ខ្លួននឹងលែងគោរពតាមកតិកាសញ្ញាយោធារវាងប្រទេសជិតខាងទាំងពីរឆ្នាំ២០១៨ ដែលមានគោលបំណងកាត់បន្ថយភាពតានតឹង ទៀតហើយ។
ការបញ្ជាក់របស់ទីក្រុងព្យុងយ៉ាង គឺក្រោយពេលកូរ៉េខាងត្បូងអះអាងថា ខ្លួននឹងផ្អាកមួយផ្នែកនៃកិច្ចព្រមព្រៀងនេះ បន្ទាប់ពីការបាញ់បង្ហោះផ្កាយរណបចារកម្មដោយកូរ៉េខាងជើង។
តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ដែលដកស្រង់សម្តីរដ្ឋមន្ត្រីបានឲ្យដឹងថា “កូរ៉េខាងជើង មានជម្រើសតែ ២ ប៉ុណ្ណោះគឺសន្តិភាព ឬការបំផ្លិចបំផ្លាញ ។ ប្រសិនបើកូរ៉េខាងជើង ធ្វើសកម្មភាពដោយមិនប្រុងប្រយ័ត្ន ដែលបង្កគ្រោះថ្នាក់ដល់សន្តិភាពនោះ គឺមានតែការបំផ្លិចបំផ្លាញហិនហោចប៉ុណ្ណោះ ដែលកំពុងរង់ចាំពួកគេ”។

ប្រទេសកូរ៉េខាងជើង តែងតែនិយាយការពារ ការអភិវឌ្ឍមីស៊ីលនិងអាវុធនុយក្លេអ៊ែររបស់ខ្លួនថា ជាសិទ្ធិអធិបតេយ្យចាំបាច់ ដើម្បីទប់ទល់នឹងទង្វើរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ពួកគេ។
កាលពីថ្ងៃអង្គារ កាសែត Rodong Sinmun ចុះផ្សាយថា “ការលុកលុយរបស់សហរដ្ឋអាមេរិក និងទង្វើពង្រឹងសម្ព័ន្ធភាព គឺជាដើមចមនៃភាពតានតឹងក្នុងតំបន់”។
សប្តាហ៍មុន ទីប្រឹក្សាសន្តិសុខជាតិអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ដែលជួបប្រជុំគ្នានៅទីក្រុងសេអ៊ូល បានយល់ព្រមលើគំនិតផ្តួចផ្តើមថ្មី ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង រាប់ចាប់ពីការរំលោភបំពានរូបិយប័ណ្ណគ្រីបតូ រហូតដល់ការបាញ់បង្ហោះផ្កាយរណបក្នុងលំហ។

លើសពីនេះ កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក នឹងបើកកិច្ចពិភាក្សាស្តីពីការទប់ស្កាត់នុយក្លេអ៊ែរនៅថ្ងៃសុក្រ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ជួយទីក្រុងសេអ៊ូលឲ្យយល់ដឹងបន្ថែមទៀតអំពីផែនការរបស់ខ្លួន ក្នុងករណីមានជម្លោះជាមួយកូរ៉េខាងជើង។
សូមបញ្ជាក់ថា សង្រ្គាមឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ បានបញ្ចប់ទៅដោយបទឈប់បាញ់ មិនមែនសន្ធិសញ្ញាសន្តិភាពឡើយ ដូចនេះមានន័យថា បើតាមបច្ចេកទេស កូរ៉េទាំង ២ នៅតែស្ថិតក្នុងស្ថានភាពសង្រ្គាមជាមួយគ្នាដដែល ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កូរ៉េខាងជើង ផ្អាកកិច្ចព្រមព្រៀងយោធាជាមួយកូរ៉េខាងត្បូង ទាំងស្រុង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ