ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ អាចប្រកាសអាសន្នក្នុងប្រទេស ដោយសារ អ៊ុយក្រែន
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលទៅកាន់សភាកាលពីថ្ងៃពុធទី១៣ខែធ្នូថា ប្រទេសនេះប្រហែលជាត្រូវប្រកាសភាពអាសន្នហើយចំពោះការផ្តល់ជំនួយបន្ថែមដល់ទីក្រុងកៀវនៅឆ្នាំក្រោយ ប្រសិនបើស្ថានការណ៍នៅអ៊ុយក្រែនកាន់តែអាក្រក់ទៅៗ។

ទោះបីជាយ៉ាងណាក៏ដោយ គណបក្សប្រឆាំង ចាត់ទុកផែនការរបស់គាត់ជា “ល្បិចហិរញ្ញវត្ថុ” ហើយប្តេជ្ញាថា នឹងមិនអនុញ្ញាតឲ្យរឿងនេះកើតឡើងដាច់ខាត។
រដ្ឋាភិបាលចម្រុះរបស់លោក Scholz ទើបតែឈានដល់កិច្ចព្រមព្រៀងលើកញ្ចប់ថវិកាឆ្នាំ២០២៤ បន្ទាប់ពីការចរចាដ៏តានតឹងអស់រយៈពេលជាច្រើនសប្តាហ៍។ គណៈរដ្ឋមន្ត្រីបានយល់ព្រមលើការគ្រប់គ្រងបំណុលដែលមានស្រាប់ ដោយកាត់បន្ថយការចំណាយប្រតិបត្តិការរបស់នាយកដ្ឋានផ្សេងៗ និងកាត់បន្ថយការឧបត្ថម្ភធនមួយចំនួនទាក់ទងនឹងអាកាសធាតុទៀតផង។
យ៉ាងណា ជំនួយផ្នែកយោធានិងហិរញ្ញវត្ថុបន្ថែមទៀតដល់ទីក្រុងកៀវ នៅតែត្រូវបានគេដាក់ជាអាទិភាពមួយក្នុងចំណោមអាទិភាពកំពូលរបស់ទីក្រុងបែរឡាំង។

លោក Scholz ប្រាប់សភាជាន់ទាប Bundestag ថា “ខ្ញុំនឹងតស៊ូមតិគាំទ្រ ប្រកបដោយនិរន្តរភាពនិងគួរឲ្យទុកចិត្តសម្រាប់អ៊ុយក្រែន ព្រោះវាក៏ពាក់ព័ន្ធនឹងសន្តិសុខរបស់អឺរ៉ុបដែរ”។
យោងតាមអធិការបតីរូបនេះ, ទីក្រុងបែរឡាំងគ្រោងចំណាយប្រាក់ប្រមាណ៨ពាន់លានអឺរ៉ូ (៨.៦៣ ពាន់លានដុល្លារ) លើសព្វាវុធសម្រាប់ទីក្រុងកៀវនៅឆ្នាំក្រោយ រួមជាមួយនឹងចំនួនទឹកប្រាក់ដែលមិនទាន់បញ្ជាក់សម្រាប់ជំនួយហិរញ្ញវត្ថុដល់អ៊ុយក្រែន និងទឹកប្រាក់៦ពាន់លានអឺរ៉ូ (៦.៤៧ ពាន់លានដុល្លារ) ដើម្បីគាំទ្រជនភៀសខ្លួនអ៊ុយក្រែន ដែលរស់នៅក្នុងប្រទេសអាល្លឺម៉ង់។
លោកក៏បានទទួលស្គាល់ដែរថា ការគាំទ្រអន្តរជាតិចំពោះទីក្រុងកៀវកំពុងតែធ្លាក់ចុះ ហើយអាចនឹងបង្ខំឲ្យទីក្រុងបែរឡាំង ចំណាយថវិកាកាន់តែច្រើនបន្ថែមទៀត ដើម្បីជួយដល់អ៊ុយក្រែន។

លោក Scholz ពន្យល់ថា “វាច្បាស់ណាស់ថា ប្រសិនបើស្ថានការណ៍កាន់តែអាក្រក់ទៅៗ ដោយសារអ្នកគាំទ្រផ្សេងទៀតដកជំនួយរបស់ពួកគេនោះ យើងត្រូវប្រតិកម្មចំពោះរឿងនេះ។ ការធ្វើដូច្នេះអាចនឹងតម្រូវឲ្យរដ្ឋាភិបាលបង្កើតលក្ខខណ្ឌគ្រាអាសន្នពិសេសមួយ និងចៀសវាងច្បាប់ស្តីពីបំណុលជាតិ។ យើងបានយល់ព្រមរួចហើយ ដើម្បីស្នើសុំសេចក្តីសម្រេចលើកលែងបំណុលនៅក្នុងសភាជាន់ទាប ក្នុងករណីមានរឿងបែបនេះមែន”។
ដោយអនុម័តក្នុងឆ្នាំ២០០៩, ច្បាប់សារពើពន្ធមួយ នៅក្នុងប្រទេសអាល្លឺម៉ង់ បានកំណត់ឱនភាពថវិកាជាតិត្រឹម ០.៣៥% នៃផលិតផលក្នុងស្រុកសរុប ហើយដាក់កម្រិតលើការចេញមូលបត្របំណុលរដ្ឋាភិបាលថ្មី ប៉ុន្តែលក្ខខណ្ឌពិសេសនៅតែអនុញ្ញាតឲ្យរដ្ឋាភិបាលរំលងការរឹតបន្តឹងទាំងនេះ ក្នុងករណីភាពអាសន្ន ត្រូវបានគេមើលឃើញនៅចំពោះមុខ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាល្លឺម៉ង់ ប្រកាសដាក់ពង្រាយកងរថក្រោះ ទៅប្រទេសនៅជាប់ រុស្ស៊ី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ