Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ដាក់ម៉ាស៊ីនស្កេនលិខិតឆ្លងដែនជនបរទេសដោយស្វ័យប្រវត្តិនៅ​អាកាសយានដ្ឋានសុវណ្ណភូមិ

បានផុស

នៅ

ថៃនឹងចាប់ផ្ដើមអនុវត្តម៉ាស៊ីនត្រួតពិនិត្យលិខិតឆ្លងដែនដោយស្វ័យប្រវត្តិនៅអាកាសយានដ្ឋានសុវណ្ណភូមិចំពោះអ្នកដំណើរបរទេសដែលហោះចេញក្រៅ ចាប់ពីថ្ងៃទី១៥ ខែធ្នូតទៅដើម្បីកាត់បន្ថយការកកស្ទះនៅព្រលានយន្តហោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមអគ្គស្នងការរងនគរបាលអន្តោប្រវេសន៍ទី ២ ប្រចាំអាកាសយានដ្ឋានអន្តរជាតិលោក Choengron Rimphadee បានបញ្ជាក់ថា សម្រាប់ម៉ាស៊ីនត្រួតពិនិត្យដោយស្វ័យប្រវត្តិនេះដែរ គឺអនុវត្តសម្រាប់អ្នកដំណើរកាន់លិខិតឆ្លងដែនអេឡិចត្រូនិច និង​គោរពតាមស្តង់ដាកំណត់ដោយអង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ ។      

ដោយឡែក ជនបរទេសដែលកាន់លិខិតឆ្លងដែនធម្មតា កុមារ និងជនពិការ ទោះបីជាកាន់លិខិតឆ្លងដែនអេឡិចត្រូនិចក៏ដោយ ក៏នៅតែតម្រូវឲ្យឆ្លងកាត់ច្រកធម្មតាដែលគ្រប់គ្រងដោយមន្ត្រីដដែល ។

ការ​ត្រួតពិនិត្យ​ដោយស្វ័យប្រវត្តិនេះ ចំណាយពេលត្រឹមតែ ២០ វិនាទីប៉ុណ្ណោះក្នុងការស្កេនមុខ និងស្នាមម្រាមដៃរបស់អ្នកដំណើរម្នាក់ៗ ខណៈច្រកត្រួតពិនិត្យ​ធម្មតា ចំណាយពេលប្រហែល ៤៥ វិនាទី ។

ទន្ទឹមនោះ ម៉ាស៊ីនស្កេននេះក៏អាចមានសមត្ថភាពបង្កើនដំណើរការអន្តោប្រវេសន៍លឿនជាងមុនផងដែរដូចជា រកឃើញមនុស្សដែលស្ថិតនៅក្រោមដីកាចាប់ខ្លួន អ្នកដែលត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរទៅក្រៅប្រទេស និងអ្នកដែលស្នាក់នៅហួសទិដ្ឋាការជាដើម ។

គួរបញ្ជាក់ថា អាកាសយានដ្ឋានសុវណ្ណភូមិបានចាប់ផ្តើមប្រើប្រាស់ម៉ាស៊ីនស្កេនស្វ័យប្រវត្តិចំនួន ១៦ គ្រឿងក្នុងការត្រួតពិនិត្យលិខិតឆ្លងដែនលើអ្នកដំណើរ ចាប់តាំងពីឆ្នាំ ២០១២ មកម្ល៉េះ ប៉ុន្តែសម្រាប់តែជនជាតិថៃប៉ុណ្ណោះ ខណៈការដាក់ឲ្យដំណើរការលើជនបរទេស គឺដោយសារតែអាកាសយានដ្ឋាន​មួយនេះ​អាច​ដឹក​អ្នក​ដំណើរ​ពី​ ៥០,០០០​ ទៅ​ ៦០,០០០​ នាក់​ក្នុង​មួយ​ថ្ងៃ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ VN Express

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ១១ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣៧ នាទីutes មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សេដ្ឋកិច្ច៥៦ នាទីutes មុន

​សិប្បកម្មកែច្នៃត្រីងៀតក្នុងស្រុកមួយ គ្រោងនឹងបង្កើនការផលិតឱ្យបាន ១ តោន ក្នុង ១ ថ្ងៃ ប្រសិនបើមានតម្រូវការ

G-Devith
ជីវិតកម្សាន្ដ៥៦ នាទីutes មុន

មិនទាន់រំសាយចិត្ត! G-Devith ប្រកាសបញ្ចេញបទ Disstrack មួយទៀត ស្អែកនេះ

Sokha Hotels

ព័ត៌មានពេញនិយម