ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា ថា ចិន សម្របសម្រួលកិច្ចចរចារវាងកម្លាំងរដ្ឋាភិបាលយោធា និងក្រុមទ័ពព្រៃ
រដ្ឋាភិបាលយោធារបស់ប្រទេសមីយ៉ាន់ម៉ាបានសម្រេចជួបពិភាក្សារកដំណោះស្រាយជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចចំនួន ៣ ក្រុម ក្រោមការសម្របសម្រួលពីសំណាក់ប្រទេសចិន ខណៈរឿងនេះកើតមានឡើង ក្រោយការប្រយុទ្ធគ្នារវាងភាគីទាំងពីរនៅតែមិនទាន់មានអ្នកឈ្នះ និងអ្នកចាញ់នៅឡើយ ។

អ្នកនាំពាក្យរដ្ឋាភិបាលយោធាលោក Zaw Min Tun បានប្រកាសពីកិច្ចពិភាក្សានេះតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃអង្គារ ប៉ុន្តែលោកមិនបានលើកឡើងទេថា តើកិច្ចពិភាក្សានេះត្រូវបានធ្វើនៅពេលណា ឬកន្លែងណា ឬបញ្ហាអ្វីដែលត្រូវលើកយកមកពិភាក្សានោះទេ ហើយក៏មិនបានបញ្ជាក់ផងដែរថាតើការចរចាចុងក្រោយនេះ នឹងឈានដល់ការបញ្ឈប់អំពើហិង្សាឬយ៉ាងណានោះទេ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រទេសចិនដែលមានព្រំដែនជាប់ប្រទេសមីយ៉ាន់ម៉ាបានសាទរចំពោះចំណាត់ការនេះ ខណៈអ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning បាននិយាយថា ប្រទេសចិនត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រជាបន្តបន្ទាប់ដល់ប្រទេសមីយ៉ាន់ម៉ា ។
លោកស្រី Mao បាននិយាយបន្ថែមថា ការបន្ថូរបន្ថយស្ថានការណ៍ប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលយោធា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចចំនួន ៣ ក្រុមនេះ គឺអនុលោមតាមផលប្រយោជន៍របស់ភាគីទាំងអស់ ជាពិសេសវានឹងជួយរក្សាសុខសន្តិភាព និងស្ថិរភាពតាមបណ្តោយព្រំដែន ចិន-មីយ៉ាន់ម៉ា ផងដែរ ។

ទន្ទឹមនោះ ជំនួបនេះកើតមានឡើង ស្របពេលដែលយោធាមីយ៉ាន់ម៉ាកំពុងស្ថិតក្នុងការប្រយុទ្ធគ្នាកាន់តែធ្ងន់ធ្ងរទៅៗជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចចំនួន ៣ ក្រុម បន្ទាប់ពីក្រុមទ័ពព្រៃទាំងនេះព្រួតដៃគ្នាបើកការវាយលុកនៅភាគខាងកើតរដ្ឋ Shan ដែលជាប់ព្រំដែនប្រទេសចិនកាលពីចុងខែតុលា ។
គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាដែលបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ កំពុងបាត់បង់ការគ្រប់គ្រងទីក្រុង និងទីស្នាក់ការយោធាជាច្រើននៅជុំវិញប្រទេស ខណៈកាលពីពេលថ្មីៗនេះ សមាជិកជាច្រើននាក់របស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានទម្លាក់អាវុធសុំចុះចាញ់ ក៏ដូចជាត្រូវបានចាប់ខ្លួនផងដែរក្នុងការប្រយុទ្ធគ្នាតាមតំបន់បណ្តោយព្រំដែនជាមួយក្រុមកងកម្លាំងចម្រុះប្រឆាំងរដ្ឋាភិបាលយោធា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លម្អិតដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលជិត ៣០ ម៉ោងរបស់ប្រធានាធិបតី ចិន Xi Jinping នៅវៀតណាម

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?