ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុននាំចូលសាច់ជ្រូកប្ដឹងរដ្ឋាភិបាល ថៃ ទារសំណងជាង ១៣ ម៉ឺនដុល្លារ ជុំវិញការស៊ើបអង្កេតការរត់ពន្ធ
ក្រុមហ៊ុននាំចូលសាច់ជ្រូកចំនួន ២ របស់ប្រទេសថៃកំពុងប្តឹងនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វថៃ (DLD) ទាមទារសំណងចំនួន ៤.៧៣ លានបាត (ជាង ១៣ ម៉ឺនដុល្លារ) សម្រាប់បង់ថ្លៃខូចខាត ដោយសារតែនាយកដ្ឋានមួយនេះនៅតែបន្តស៊ើបអង្កេតលើការរត់ពន្ធសាច់ជ្រូក ។

នាយកដ្ឋានអភិវឌ្ឍន៍បសុសត្វថៃ (DLD) កំពុងធ្វើការជាមួយនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) និងការិយាល័យប្រឆាំងការលាងលុយកខ្វក់ (AMLO) លើសំណុំរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីជុំវិញកុងតឺន័រដឹកជញ្ជូនសាច់ជ្រូកចំនួន ៤១ កុងតឺន័រ ដែលចាប់បាននៅកំពង់ផែ Laem Chabang ។
ក្រុមហ៊ុននាំចូលសាច់ជ្រូកទាំងពីរដែលដាក់ពាក្យប្ដឹងនាយកដ្ឋាន DLD ទៅកាន់តុលាការរដ្ឋបាលកណ្ដាល និងកំពុងត្រូវបានស៊ើបអង្កេតដោយនាយកដ្ឋាន DSI រួមមានក្រុមហ៊ុន Sikhantin Trading និង Smile Top K Enterprise ខណៈក្រុមហ៊ុនទាំងពីរសុទ្ធសឹងតែរងការចោទប្រកាន់ពីបទល្មើសច្បាប់គយ និងច្បាប់រោគរាតត្បាតសត្វ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ នាយកក្រុមហ៊ុន Sikhantin Trading និង Smile Top K Enterprise លោក Boriboon Laorpaksin ក៏បានចេញមកបដិសេធចំពោះការចោទប្រកាន់នេះផងដែរ នៅពេលត្រូវបានសាកសួរដោយនាយកដ្ឋាន DSI កាលពីដើមខែនេះ ។

បណ្ដឹងរបស់លោក Boriboon បានអះអាងថា ការរឹបអូសយកសាច់ជ្រូកចំនួន ៤១ កុងតឺន័ររបស់នាយកដ្ឋាន DLD ដែលមានតម្លៃ ៧ លានដុល្លារ គឺខុសច្បាប់ ដោយសារក្រុមហ៊ុនរបស់លោកបានគោរពតាមបទប្បញ្ញត្តិរបស់គយរួចរាល់អស់ហើយ ហើយក្រុមហ៊ុនទាមទារសំណងជាង ១៣ ម៉ឺនដុល្លារ រួមទាំងការប្រាក់ ៣ ភាគរយក្នុងមួយឆ្នាំ ។
ជាការឆ្លើយតបមន្ត្រី DSI បានលើកឡើងថា ក្រុមហ៊ុនរត់ពន្ធមួយនេះបានដឹកជញ្ជូនសាច់ជ្រូកខុសច្បាប់ចំនួន ២,៣៨៥ កុងតឺន័រ ដែលមានតម្លៃប្រហែល ៨៥ លានដុល្លារ ចាប់តាំងពីឆ្នាំ ២០២០ មក ហើយការបង្ក្រាបឧស្សាហកម្មសាច់ជ្រូកខុសច្បាប់នេះ គឺដោយសារតែការការពារហានិភ័យនៃជំងឺរាតត្បាតនៅក្នុងប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ មេធំក្រុមហ៊ុន ណាហ្គា ទទួលមរណភាពក្នុងវ័យ ៧៥ ឆ្នាំ ខណៈកូនប្រុសនឹង ឡើងកាន់តំណែងជំនួសឪពុក

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?