ព័ត៌មានអន្ដរជាតិ
Tesla ប្រមូលរថយន្តជាង ២ លានគ្រឿងត្រឡប់ចូលរោងចក្រវិញ ដោយសារបញ្ហាបច្ចេកទេស
ក្រុមហ៊ុន Tesla កំពុងប្រមូលរថយន្តរបស់ខ្លួនជាង ២ លានគ្រឿងនៅក្នុងទឹកដីអាមេរិកត្រឡប់ចូលរោងចក្រវិញ បន្ទាប់ពីបានរកឃើញថា ប្រព័ន្ធសុវត្ថិភាពស្វ័យប្រវត្តិរបស់រថយន្តមិនទាន់គ្រប់គ្រាន់ពេញលក្ខណៈដើម្បីការពារអ្នកប្រើប្រាស់នៅឡើយ ។

ការប្រមូលរថយន្តយកមកវិញនៅពេលនេះ គឺបន្ទាប់ពីមានការស៊ើបអង្កេតដោយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិកដែលចំណុះក្រោមនាយកដ្ឋានដឹកជញ្ជូន ពាក់ព័ន្ធទៅនឹងប្រព័ន្ធកាច់ចង្កូតស្វ័យប្រវត្តិ (Autosteer) ។
ប្រព័ន្ធកាច់ចង្កូតស្វ័យប្រវត្តិ (Autosteer) គឺជាប្រព័ន្ធរក្សាល្បឿនកំណត់ ចាប់សញ្ញាគន្លងផ្លូវ និងយានយន្តផ្សេងទៀតដែលនៅក្បែរ ប៉ុន្តែក្រុមហ៊ុនព្រមានថា អ្នកបើកបរគួរតែដាក់ដៃលើចង្កូត ដើម្បីការពារការកើតមានបញ្ហាណាមួយភ្លាមៗ ។

ទន្ទឹមនោះ រថយន្តដែលត្រូវប្រមូលយកមកវិញនោះ រួមមានប្រភេទ Model S ឆ្នាំ ២០១២ ដល់ឆ្នាំ ២០២៣, Model X ឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២៣, Model 3 ឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២៣ និង Model Y ឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៣ ដែលសុទ្ធសឹងតែបំពាក់ដោយប្រព័ន្ធកាច់ចង្កូតស្វ័យប្រវត្តិ (Autosteer) មិនទាន់គ្រប់លក្ខណៈ ។
គួរបញ្ជាក់ថា កាលពីខែកុម្ភៈ ក្រុមហ៊ុន Tesla ក៏បានប្រមូលរថយន្តជាង ៣៦០,០០០ គ្រឿងត្រឡប់ចូលរោងចក្រវិញផងដែរ ដោយសារតែកំណែនៃកម្មវិធីបើកបរដោយស្វ័យប្រវត្តិ (Autopilot) អាចបង្កើនហានិភ័យនៃគ្រោះថ្នាក់ណាមួយជាយថាហេតុ ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ NBC

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ