ព័ត៌មានអន្ដរជាតិ
ទីក្រុង Da Nang របស់វៀតណាម គ្រោងជះលុយ ទិញមនុស្សយន្ត ដើម្បីពន្លត់អគ្គិភ័យ
គណៈកម្មាធិការប្រជាជនទីក្រុង Da Nang ភាគកណ្តាលប្រទេសវៀតណាម កាលពីថ្ងៃពុធបានដាក់សំណើទៅក្រុមប្រឹក្សាប្រជាជនក្រុង ដោយស្វែងរកការវិនិយោគប្រាក់ប្រហែល៧០ពាន់លានដុង (២.៩លានដុល្លារអាមេរិក) ដើម្បីទិញមនុស្សយន្តពន្លត់អគ្គិភ័យ និងឧបករណ៍បន្ថែម។

តាមសំណើដែលដាក់ចេញក្នុងសម័យប្រជុំលើកទី១៥ នៃក្រុមប្រឹក្សាប្រជាជនទីក្រុង Da Nang បានបង្ហាញថា នៅទីក្រុងនេះ មានអគារកម្ពស់១០ជាន់ប្រហែល២០០អគារ ដែលភាគច្រើនជាសណ្ឋាគារ អាផាតមិន និងការិយាល័យ ហើយមានអគារជាច្រើនទៀត ដែលមានកម្ពស់ពី៣០ទៅ៤០ជាន់។
ទាំងនោះ គឺជាកន្លែងទាក់ទាញហ្វូងមនុស្សច្រើនកុះករ ជាហេតុបង្កហានិភ័យខ្ពស់នៃអគ្គិភ័យនិងការផ្ទុះនានា ហើយធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមានភាពស្មុគស្មាញ។
បើក្នុងករណីមានអគ្គិភ័យកើតឡើងមែន វាច្បាស់ណាស់ នឹងបង្កជាគ្រោះមហន្តរាយជាក់ជាមិនខាន ហេតុនេះហើយ ទើបទាមទារឲ្យមានការវិនិយោគលើគ្រឿងយន្ត និងឧបករណ៍ពន្លត់អគ្គិភ័យថ្មីៗ។

ដូច្នេះ ទីក្រុង បានស្នើសុំទិញរថយន្តចំនួន៩គ្រឿង ម៉ាស៊ីនពន្លត់អគ្គិភ័យ៧គ្រឿង ឧបករណ៍សម្រាប់ជួយសម្រួលដល់ការសង្គ្រោះនៅក្នុងកន្លែងចង្អៀត និងមនុស្សយន្តពន្លត់អគ្គិភ័យមួយគ្រឿង។
ការវិនិយោគសរុបសម្រាប់ឧបករណ៍ដែលបានស្នើឡើងទាំងនេះ បើគិតជាទឹកប្រាក់ស្មើប្រហែល៧០ពាន់លានដុង។
សូមបញ្ជាក់ថា ក្រៅពីការលើកកម្ពស់សមត្ថភាពពន្លត់អគ្គិភ័យ សម័យប្រជុំលើកទី១៥របស់ក្រុមប្រឹក្សាប្រជាជនទីក្រុង Da Nang ក៏គ្រោងនឹងពិនិត្យឯកសារចំនួន១៥៦ ទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាជនផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ Golden Bridge នៅ Da Nang ជាប់ឈ្មោះក្នុងចំណោមស្ពានល្បីបំផុតទាំង១០ លើពិភពលោក

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ