ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី ស្តីឲ្យអ្នករិះគន់៖ បើខ្លាំង ទៅសមរភូមិទៅ!
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានប្រាប់ឲ្យអ្នករិះគន់គាត់ ទៅប្រយុទ្ធនៅសមរភូមិជួរមុខទៅ ជាជាងនៅស្តីបន្ទោសរដ្ឋាភិបាលរបស់គាត់។ លោកអះអាងថា គូប្រជែងនយោបាយទាំងឡាយ គួរតែគិតពីជម្លោះជាមួយរុស្ស៊ីជាចម្បង មុនគិតរឿងផ្សេង។

ក្នុងបទសម្ភាសន៍ជាមួយពិធីករ Bret Baier របស់ទូរទស្សន៍ Fox News កាលពីថ្ងៃពុធទី១៣ខែធ្នូ លោក ហ្សេលេនស្គី ត្រូវបានគេស្នើសុំឲ្យឆ្លើយតប ទៅនឹងការចោទប្រកាន់ដែលថា គាត់ព្យាយាមពង្រឹងអំណាច ព្រោះរដ្ឋបាលរបស់គាត់បានបិទបណ្តាញព័ត៌មានសំខាន់ៗ ចាប់ខ្លួនមេដឹកនាំសាសនា និងប្រែក្លាយអ៊ុយក្រែនទៅជា “រដ្ឋផ្តាច់ការ”។
ស្របពេលជាមួយគ្នានោះដែរ លោក Baier បានលើកឡើងពីកត់សម្គាល់នាពេលថ្មីៗរបស់ អភិបាលក្រុង កៀវ លោក Vitaly Klitschko ដែលនិយាយថា សកម្មភាពរបស់រដ្ឋាភិបាលកាន់តែតឹងរ៉ឹង ហើយអាស្រ័យលើការចង់បានរបស់មនុស្សតែម្នាក់។

ពិធីករ Fox ក៏បានលើកឡើងផងដែរពីករណីរបស់ Metropolitan Pavel ដែលជាអាចារ្យគ្រិស្តអូស្សូដក់នៅវត្ត Kiev-Pechersk Lavra ដែលត្រូវបានគេឃុំខ្លួនក្នុងផ្ទះកាលពីដើមឆ្នាំនេះ ជុំវិញការចោទប្រកាន់ចំពោះសកម្មភាព ពាក់ព័ន្ធយោធារបស់រុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែន បានច្រានចោលការចោទប្រកាន់ទាំងនេះ ដោយស្តីឲ្យអ្នករិះគន់គាត់ថា “ខ្ញុំសូមនិយាយទៅកាន់មនុស្សបែបនេះពីរដ្ឋាភិបាលឬអភិបាលក្រុង។ សូមគិតពីសង្រ្គាម គិតពីរបៀបការពារប្រជាជនរបស់យើង។ កុំធ្វើដំណើរឆ្លងកាត់ពិភពលោករាល់ថ្ងៃ បើខ្លាំងធ្វើដំណើរទៅសមរភូមិជួរមុខទៅ! ហើយកុំយំ ព្រោះអ្នកជាមេដឹកនាំ”។
សូមបញ្ជាក់ បទសម្ភាសរបស់លោក ហ្សេលេនស្គី ជាមួយទូរទស្សន៍ Fox កើតឡើងក្នុងអំឡុងពេលគាត់ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ ដែលគាត់បានអំពាវនាវសុំឲ្យមានការគាំទ្រផ្នែកយោធាខ្លាំងជាងមុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាល្លឺម៉ង់ អាច ប្រកាស អាសន្នក្នុងប្រទេស ដោយសារ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ